អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខរក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកអ៊ុន ចាន់ដា អភិបាលនៃគណ:ឣភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចប្រតិបត្តិការការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការចូលរូមពីអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ,ស្នងការ ស្នងការរងនគរបាលខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត , លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, លោកឣភិបាល អភិបាលរងក្រុង ស្រុក, លោកប្រធាន អនុប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត , អធិការនគរបាលក្រុង ស្រុកទាំង១០, នាយប៉ុស្តិ៍រដ្ឋបាលទាំង១០៩ឃុំ សង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គឺជាការបោះឆ្នោតសកលដែលមានវិសាលភាពនៃការរៀបចំមានទំហំធំធេង ដោយរាប់បញ្ចូលមានដំណាក់កាល ជាច្រើនក្នុងកិច្ចការនោះ បានដំណើរការទៅដោយរលូន មានសន្តិសុខល្អ សុវត្ថិភាព គ្មានការបំភិតបំភ័យក្នុងដំណាក់កាលនោះឡើយ។ លោកអភិបាលខេត្តបានបន្តថា ជាការពិតណាស់ប្រទេសនីមួយៗលើសកលលោក ដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវមានយន្តការរៀបចំការបោះឆ្នោតជាចម្បង ហើយការរៀបចំបោះឆ្នោតអាចប្រព្រឹត្តទៅគឺអាស្រ័យលើប្រទេសជាតិនោះ មានសន្តិភាពដូចប្រទេសកម្ពុជាយើងបច្ចុប្បន្ន ពោលគឺមានទាំងស្ថិរភាពនយោបាយ ព្រមទាំងសន្តិសុខ សុវត្ថិភាពក្នុងសង្គម ត្រូវបានធានា និងមានការអភិវឌ្ឍទើបប្រទេសយើងអាចរៀបចំការបោះឆ្នោតប្រកបដោយរលូនទទួលបានលទ្ធផលល្អ ដូចជាយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរដល់សមាជិកសមាជិកានៃអង្គប្រជុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង ៣ប្រភេទដែលបានយកចិត្តទុកដាក់ប្រឹងប្រែងបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវ ឆ្លងកាត់គ្រប់ឧបសគ្គ មិនថាភ្លៀងផ្គរឡើយ គឺបានជម្នះគ្រប់ឧបសគ្គ ខិតខំបំពេញភារកិច្ចរបស់ខ្លួនរហូតទទួលបានលទ្ធផលជោគជ័យដ៏ធំធេង ៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print