ភ្នំពេញ : គណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រទាំងស្រុងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ព្រឹកមិញនេះ ដែលបានអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សខ្មែរតែមួយ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ គឺដើម្បីការពារប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជាធិប តេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយម និងការពង្រឹងបន្ថែមនូវលទ្ធិប្រជាធិបតេយ្យ មូលដ្ឋានដែលមានប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងម្ចាស់អំណាច ដូចសព្វថ្ងៃនេះ។
ករណី លោក សម រង្ស៊ី បានលើកឡើងនៅក្នុងវេទិកាសំឡេងសង្គ្រោះជាតិស្តីពី “ហ៊ុន សែន ប្រហាររដ្ឋធម្មនុញ្ញ ដើម្បីបន្តអំណាចខ្លួនឯង” កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ វាគ្រាន់ ជាអ្នកបង្កើតព្រឹត្តិការណ៍លាងគូទខ្លួនឯងមិនជ្រះតែប៉ុណ្ណោះ។ យើងខ្ញុំបានចងចាំនូវព្រឹត្តិការណ៍ឆ្នាំ ២០០៦ យ៉ាងច្បាស់បំផុត ដែល លោក សម រង្ស៊ី បានស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពី ២ ភាគ៣ មក ៥០%បូក១ ដូច្នេះ យើងខ្ញុំចោទសួរថា តើលោក សម រង្ស៊ី ចាត់ទុកខ្លួនឯងបានធ្វើ រដ្ឋប្រហាររដ្ឋធម្មនុញ្ញដែលឬទ?
ដើម្បីចូលរួមចំណែកបន្តរក្សាសន្តិភាព គណបក្សខ្មែរតែមួយ សូមអំពាវនាវដល់ប្រជា ពលរដ្ឋខ្មែរជាម្ចាស់អំណាច និងសមាជិកគណបក្សទាំងអស់ ត្រូវបន្ត ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីប្រយោជន៍ប្រជាជាតិ សង្គមជាតិ និងជាពិសេស ការពារពេលវេលាជាមាសប្រាក់របស់បងប្អូន ដែលកំពុងប្រកបមុខរបរប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវភាពមានបានដូចសព្វថ្ងៃ ដោយសារប្រទេស កម្ពុជាមានសន្តិភាពពេញលេញ ៕
ដោយ : សិលា