លិខិតរបស់លោក មិកាមិ ម៉ាសាហ៊ឺរ៉ូ ឯកអគ្ករាជទូតជប៉ុនប្រចាំនៅកម្ពុជា​ សសូមគោរពជូលោក កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ : Embassy of Japan សូមគោរពជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌

ឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់តាងនាមឲ្យស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរ គុណដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម ដែលបានអញ្ជើញមកនិវេសនដ្ឋានរបស់ខ្ញុំដើម្បីគោរព វិញ្ញាណក្ខន្ធ និងសរសេរសាររំលែកទុក្ខ ចំពោះការបាត់បង់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ។ ខ្ញុំ សូមសម្តែងនូវការដឹងគុណចំពោះទឹកចិត្ត និងកាយវិការដ៏កក់ក្ដៅ របស់ឯកឧត្តមដែលផ្តល់ជូនប្រទេស និង ប្រជាជនជប៉ុន ក្នុងខណៈពេលដ៏សោកសង្រេងនេះ។

អតីតនាយករដ្ឋមន្ត្រី អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រី ចំនួន២អាណត្តិ ហើយឯកឧត្តម បានត្រួសត្រាយផ្លូវ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនតាមរយៈកិច្ចប្រជុំកំពូល និងការបង្កើត គោលនយោបាយការបរទេសនានា។ នៅឆ្នាំ២០១៣ ឯកឧត្តមអាបេ បានធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ កម្ពុជា។ នាឆ្នាំដដែលនោះ ដែលជាខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ ហើយនៅពេល នោះ ឯកឧត្តមអាបេ និងសម្តេចតេជោ បានរួមគ្នាជម្រុញទំនាក់ទំនងទ្វេភាគីនេះ ឈានដល់ភាពជាដៃគូ យុទ្ធសាស្ត្រ។

ក្នុងខណៈពេលដែលយើងខ្ញុំកំពុងមានការតក់ស្លុត និងសោកសង្រេងចំពោះសោកនាដកម្មនេះ យើងខ្ញុំបានទទួលការលើកទឹកចិត្តដ៏ពិតប្រាកដ តាមរយៈសារនានារបស់ប្រជាជនកម្ពុជា។ ទាំងនេះពិត ជាសបញ្ជាក់នូវចំណងមិត្តភាពដ៏ស្មោះស្ម័គ្ររវាងប្រទេសនិងប្រជាជនយើងទាំងពីរ។ ស្ថានទូតជប៉ុន នឹង បន្តកិច្ចខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនឲ្យកាន់តែរឹងមាំថែមទៀត។

សូម ឯកឧត្តម រដ្ឋមន្ត្រី មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print