ក្លិប Crystal Palace បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Chris Richards របស់ក្លិប Bayern Munich ក្នុងតម្លៃដំបូង៨.៥លានផោន បូករួមទាំងបន្ថែម២.៥លានផោនលើកិច្ចសន្យារយៈពេល៥ឆ្នាំ។
កីឡាករអន្តរជាតិអាមេរិកវ័យ២២ឆ្នាំរូបនេះបានចំណាយកាល២ដូវកាលមុនក្នុងការខ្ចីជើងនៅក្លិប Hoffenheim នៃលីកកំពូលអាល្លឺម៉ង់ Bundesliga។ គាត់អាចនឹងបាត់បង់កៅអីដំបូងបន្ថែមទៀតនៅឯ Bayern Munich ដោយការមកដល់របស់ Matthijs de Ligt ពី Juventus ។
កីឡាករ Richards បាននិយាយថា “វានឹងក្លាយជាផ្នែកមួយរបស់ក្លិបប្រវត្តិសាស្ត្រនេះ ខ្ញុំពិតជារំភើបសម្រាប់វា។ ខ្ញុំធំឡើងមើលPremier League ហើយពិតណាស់មើល Wilfried Zaha ដូច្នេះវាល្អណាស់ក្នុងការចំណាយពេលខ្លះនៅលើទីលានជាមួយពួកគេ។
កីឡាកររូបនេះបានបន្ថែមថា “វាជាកីឡាករវ័យក្មេងជាច្រើន ប៉ុន្តែក៏មានកីឡាករវ័យក្មេងដែលមានការប្រយុទ្ធច្រើនផងដែរ។Crystal Palace គឺជាក្លិបដែលហាក់ដូចជាពួកគេតែងតែប្រយុទ្ធ” ។
Richards បានចូលរួមជាមួយក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប FC Dallas ក្នុងឆ្នាំ២០១៨មុនពេលកិច្ចព្រមព្រៀងត្រូវបានបង្កើតឡើងជាអចិន្ត្រៃយ៍ក្នុងខែមករា ឆ្នាំ២០១៩។
ខ្សែការពារដែលអាចលេងក្នុងតួនាទីជាច្រើនបានបង្ហាញខ្លួនក្នុងក្រុមដំបូងចំនួន៥ប្រកួតសម្រាប់ក្រុម Bayern Munich, ៣០ប្រកួតសម្រាប់ Hoffenheim នៅ Bundesliga និង៨ដងសម្រាប់ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការមកដល់របស់ Chris Richards គឺជាកីឡាករទី៤របស់ក្រុម Crystal Palace ក្រោមការដឹកនាំរបស់លោកPatrick Vieira នៅរដូវក្តៅបន្ទាប់ពីកីឡាករ Sam Johnstone, Malcolm Ebiowei និង Cheick Doucoure ៕ (រូបភាព ៖BBC Sport)