មន្ត្រីអុីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្ស៣នាក់ក្នុងមួយថ្ងៃ គឺថ្ងៃទី២៧ខែកក្កដា ពីបទសម្លាប់ប្តី ក្នុងនោះមានស្ត្រីម្នាក់ត្រូវបង្ខំរៀបការតាំងពីអាយុ១៥ឆ្នាំ។
សារព័ត៌មាន BBC បានដកស្រង់សម្តីមន្ត្រីអង្គការសិទ្ធិមនុស្សអុីរ៉ង់ (IHR) ដែលបញ្ជាក់ថា នៅជាមនុស្ស៣នាក់ក្នុងចំណោម ៣២នាក់ដែលត្រូវកាត់ទោសប្រហារជីវិតក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ។
តាមសកម្មជនសិទ្ធិមនុស្សបាននិយាយថា មានបទល្មើសជាច្រើនពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងគ្រួសារ ប្រពន្ធមិនអាចស៊ូទ្រាំបាន … ប៉ុន្តែតុលាការមិនបានត្រួតពិនិត្យរឿងនោះឱ្យបានល្អិតល្អន់នោះទេ។
អុីរ៉ង់បានបង្កើនការអនុវត្តច្បាប់ប្រហារជីវិតរយៈពេលកន្លងមក។ តាមតួលេខរបស់អង្គការលើកលែងទោសអន្តរជាតិបានប្រកាសថា អុីរ៉ង់បានប្រហារជីវិតមនុស្ស ២៥០នាក់ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២២នេះ ហើយចំនួននេះនៅទាបជាងឆ្នាំ២០២១ទ្វេដង។ ភាគច្រើនអ្នកទោសត្រូវប្រហារជីវិត ធ្វើឡើងនៅមន្ទីរឃុំឃាំងដោយការព្យួរ.ក៕ ដោយ ធីរីណា
រូបថត : BBC