បំណែកកាំជ្រួចមីស៊ីលចិននឹងធ្លាក់ចូលផែនដីវិញនៅទីតាំងមិនប្រាកដក្នុងល្បឿនយ៉ាងលឿនដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ។
កាំជ្រួចមីស៊ីល Long March 5B របស់ចិនបានបាញ់បង្ហោះនៅថ្ងៃទី២៤ខែកក្កដា ដោយបាញ់ចេញពីទីតាំងYichang នៅលើកោះ Hainan ដោយនាំយកមន្ទីរពិសោធន៍ថាមពលព្រះអាទិត្យ នុងម៉ូឌុលពិសោធន៍ Wentian (Wentian) ទៅស្ថានីយអវកាស Tiangong។
កាំជ្រួមមីស៊ីលដែលប្រើប្រាស់នៅក្នុងភារកិច្ចគឺជាប្រភេទធំ មានកម្ពស់ដល់ទៅ៥៣,៦ម៉ែត្រ ទម្ងន់ដល់ទៅ៨៣៧.៥០០ គីឡូក្រាម ។ តាមសារព័ត៌មាន Washington Post បានផ្សាយថា ក្រុមអ្នកឯកទេសបានបង្ហាញពីក្តីបារម្ភខ្លាចបំណែកកាំជ្រួចមីស៊ីលមិនឆេះអស់ ហើយធ្លាក់មកផែនដីក្នុងល្បឿនលឿន ដោយមិនដឹងថាធ្លាក់ទៅកន្លែងណាឱ្យពិតប្រាកដ។
ប៉ុន្តែក្រុមអ្នកជំនាញបានឱ្យដឹងថា បំណែកមីស៊ីលចិននឹងមិនធ្លាក់ចូលក្នុងតំបន់ប្រជុំជននោះឡើយ ប៉ុន្តែក្រុមអ្នកជំនាញនៅតែបារម្ភ។ កន្លងមកបំណែកមីស៊ីលរបស់ចិន បានធ្លាក់នៅក្នុងតំបន់សមុទ្រឥណ្ឌា។
ការតភ្ជាប់module ទៅនឹងស្ថានីយអវកាសចិន គឺជាជំហានទីពីរ ដូច្នេះនៅចុងឆ្នាំនេះចិននឹងបន្តបញ្ជូន module ទី៣ទៅតភ្ជាប់ជាមួយស្ថានីយអវកាសដើម្បីបង្កើតបានស្ថានីយពេញលេញដាច់ដោយឡែករបស់ចិន៕ ដោយ ធីរីណា
រូបថត :TTXVN-VNA