សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ

ចែករំលែក៖

ភ្នំពេញ : សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ពោលគឺ ធានាដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាល មានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។
សេចក្តីថ្លែងការណ៍គាំទ្រ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា, (ស.ស.យ.ក)

ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះអង្គរដ្ឋសភាដែលបានសម្រេចអនុម័តតាមសំឡេងលើសពីពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល លើ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម – ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាស្ថាប័នយុវជន ដែលបានចាប់កំណើតនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ បានយល់យ៉ាងច្បាស់ និងចូលរួមដោយផ្ទាល់ក្នុងដំណើរវិវត្តន៍របស់ប្រទេសកម្ពុជាជាង ៤ ទសវត្សរ៍ កន្លងមកនេះ យល់ឃើញថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយគតិបណ្ឌិត សំដៅបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារនូវស្ថិរភាព នយោបាយ ភាពមិនជាប់គាំងនៃស្ថាប័នជាតិ ឲ្យដំណើរការជាប្រក្រតីដោយរលូន និងមាននិរន្តរភាពគ្រប់កាលៈទេសៈ ក្នុងគោលបំណងការពារនូវឧត្តមប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន ជាពិសេសយុវជនកម្ពុជា។
សូមបញ្ជាក់ថា, – រដ្ឋធម្មនុញ្ញ ៖ ជាគោលការណ៍គ្រឹះ ជាច្បាប់កំពូលរបស់រដ្ឋដែលមានអាទិភាពជាងគេ រឺជាទ្រឹស្តីដែលពេញលេញគ្រប់គ្រងរបស់រដ្ឋ

– ច្បាប់ ៖ ជាបទប្បញ្ញត្តិកំណត់ដោយរដ្ឋ ដែលមានភាពទៀងទាត់ត្រឹមត្រូវសំរាប់អោយពលរដ្ឋក្នុងសង្គមនីមួយៗគោរពប្រតិបត្តិ ។ ច្បាប់នៃសង្គមនីមួយៗ អាចមានភាពផ្សេងៗ ទៅតាមភាពជាក់ស្តែងរបស់សង្គម ។

ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង លើកទី១០ ដែលរក្សាបាននូវដំណើរការរបស់រដ្ឋ សុខសន្តិភាព ស្ថេរភាពនយោបាយ អភិវឌ្ឍន៍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print