ខេត្តព្រះសីហនុ៖ បុរសជនបរទេសស្បែកខ្មៅ៣នាក់បើករថយន្តក្នុងល្បឿនលឿនមកដល់ផ្លូវកោងមិនបន្ថយល្បឿនបុកបុរស២នាក់ពីក្រោយខណៈកំពុងជិះម៉ូតូបណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអធ័មភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះបានកើតមានឡើងនៅម៉ោងប្រមាណជិត១២យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីកងរាជអាវុធហត្ថដែលចុះទៅធ្វើអន្តរាគមន៌ភ្លាមៗនៅកន្លែងកើតហេតុបានប្រាប់ដឹងថា ជនបរទេសបើករថយន្តបង្កឈ្មោះOBIORA DOZIE FRANK ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិNIGERIAN(រងរបួលស្រាល) អ្នករួមដំណើរឈ្មោះ VZONDO FARIAN ភេទប្រុសអាយុ៣៣ឆ្នាំ សញ្ជាតិNIGERIAN(រងរបួសស្រាល) ពួកគេជិះរថយន្តម៉ាកRAV4 ពណ៌ខ្មៅស្លាក់លេខភ. ព២F៩៤៤៦ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ មកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុកបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវឌុបគ្នាក្នុងទិសដៅស្របគ្នា បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអធ័ម។
មន្ត្រីអាវុធហត្ថបានទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មាះ មៀចសារិន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិមនោរម្យឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ។
បច្ចុប្បន្នវត្ថុតាងកម្លាំងអាវុធហត្ថបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ឆ្លាម សមុទ្រ
...