ស្នងការដ្ឋានខេត្តកណ្ដាល ចេញញត្តិគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ : ញត្តិគាំទ្រ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ក្នុងនាមស្នងការ និងតាងនាមគណៈស្នងការ រួមទាំងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល សូមធ្វើការប្រកាសគាំទ្រជាឱឡារិកនិងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេងយល់ព្រម១០៥ លើ ១០៦។

យើងខ្ញុំទាំងអស់គ្នាយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ ស្របតាមគោលការណ៍របបសភានិយម និងដើម្បីបុព្វហេតុ នៃនិរន្តរភាពជាតិ ព្រមទាំង ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជនកម្ពុជា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print