ព្រះអង្គម្ចាស់ Charles រងការចោទប្រកាន់ទទួលប្រាក់ពីគ្រួសារអូស្មា ប៊ីនឡាដិន

ចែករំលែក៖

ព្រះអង្គម្ចាស់ Charles របស់អង់គ្លេសទទួលប្រាក់១លានផោនពីលោក Bakr និង Shafiq bin Laden ដែលជាបងប្អូនឱពុកតែមួយម្តាយទីទៃជាមួយអតីតមេដឹកនាំភេរវកម្មពិភពលោក អូស្មាប៊ីន ឡាដិន។

សារព័ត៌មាន Sunday Times នៅថ្ងៃទី៣០ខែកក្កដាបានផ្សាយថា ព្រះអង្គម្ចាស់ Charles បានជួបពិភាក្សាដោយផ្ទាល់ជាមួយ លោក Bakr នៅវិមាន Clarence House (London) កាលពីខែតុលាឆ្នាំ២០១៣ គឺក្រោយពេល២ឆ្នាំដែលមេដឹកនាំភេរវកម្មអូស្មា ប៊ីនឡាដិនត្រូវបានសម្លាប់ដោយទាហានអាមេរិក នៅក្នុងប្រទេស ប៉ាគីស្ថាន ។
វិមាន Clarence House បានច្រានចោលព័ត៌មានខាងលើដោយបញ្ជាក់ថា ការទទួលប្រាក់ឧបត្ថម្ភ សម្រាប់មូលនិធិដែលមានឈ្មោះព្រះអង្គម្ចាស់ គឺមូលនិធិPrince of Wales’s Charitable Fund (PWCF)។
លោក លោក Bakr និង Shafiq bin Laden គឺជាបងប្អូនឪពុកតែមួយម្តាយទីទៃរបស់អូស្មា ប៊ីនឡាដិន ។ ឳពុករបស់អ្នកទាំង៣ គឺជាមហាសេដ្ឋី Mohammed bin Awad bin Laden ។ ប៉ុន្តែលោក Bakr និង Shafiq bin Laden មិនមានសកម្មភាពចូលរួមឬជំនួយដល់ក្រុមភេរវកម្មនោះឡើយ។
កាលពីខែមិថុនាកន្លងមក ព្រះអង្គម្ចាស់ Charles ក៏រងការចោទប្រកាន់ទទួលប្រាក់សរុប៣លានផោននៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី កាតារ លោក Sheikh Hamad bin Jassim bin Jaber al-Thani នៅក្នុងជំនួបផ្ទាល់នៅវិមាន Clarence House កាលពីឆ្នាំ២០១៥ ៕ ដោយ ធីរីណា


...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print