ខេត្តកំពង់ស្ពឺ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបង្ក្រាប់និងឃាត់ខ្លួនមនុស្សម្នាក់
ការជួញដូរសត្វប្រភេទសត្វពង្រូលចំនួន៥ក្បាលក្នុងភូមិសាស្ត្រក្រុងច្បារមន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអិយដឹងនៅព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០២២នេះថា,ការបង្ក្រាប់នេះធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២២ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកវរ:សេនីយ៍ឯក ហេង សម្រេច នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថាបន្ទាប់បានស្រាវជ្រាវរកឃើញការជួញដូរសត្វព្រៃប្រភេទសត្វពង្រូលក៏បានដាក់កម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សម្នាក់ផងដែ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទុំ ភ័ក្រ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខណៈរូបគេកំពុងប្រព្រឹតបទល្មើសជាក់ស្តែងហើយចាប់យកបានសត្វពង្រូលព្រៃចំនួន៥ក្បាល មានទង្ងន់ជាង២០គីឡូក្រាម។
លោកបានបន្តទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យហើយបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីសាកសួរ ចំណែកវត្ថុតាងខាងលេីបានយកមករក្សាទុកនៅស្នងការដ្ឋានដេីម្បីរងចាំប្រគល់ជូនរដ្ឋបាលព្រៃឈេីបន្តនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា