ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខណ្ឌឫស្សីកែវ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី០១ ខែសីហា ឆ្នាំ២០២២នេះថា៖ បញ្ហានៅតែមាន ដំណោះស្រាយនៅតែបន្ត។
រដ្ឋបាលខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា ជានិច្ចកាល ក្រោមការយកចិត្តទុកដាក់គិតគូយ៉ាងម៉ត់ចត់របស់ លោក ឯក ឃុនដឿន អភិបាល នៃគណះអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យក្រុមការងារថ្នាក់ខណ្ឌ ចុះរៀបចំស្តារប្រឡាយ កាយសម្រាម ដេីម្បីសំអាតប្រឡាយ អោយមានមុខទឹក ទឹកហូរបានលឿន បញ្ជៀសទឹកជំនន់ និង ការស្ទះលូ ។
ដូច្នេះសូមបងប្អូនប្រជាពលដ្ឋទាំងអស់ ចូលរួមសំអាត និងថែរក្សា ការទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដេីម្បីឱ្យប្រឡាយហូរទឹកបានលឿន និងគ្មានការកកស្ទះតទៅទៀត។
សូមជម្រាបដែរថា មួយរយៈកន្លងមកនេះ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យមន្រ្តីចុះពិនិត្យស្រាវជ្រាវ និងចុះដោះស្រាយផលប៉ះពាល់ផ្សេងៗដែលបណ្តាលឱ្យទឹកលិច កកស្ទះមកលេីដងផ្លូវ ពេលនេះក្រុមការងារបាននឹងកំពុងធ្វេីការយ៉ាង ស្រស្រាក់ ស្រស្រាំ កាយមុខទឹក ដេីម្បីឱ្យទឹកហូរបានលឿន ដេីម្បីដោះស្រាយបញ្ហានេះបានល្អប្រសេីរ សូមបងប្អូននៅតាមដងប្រឡាយ អូរ ឬមាត់លូ សូមទុកដាក់សម្រាមអោយបានត្រឹមត្រូវ ជៀសវាងបង្កការកកស្ទះដែរធ្វេីឱ្យទឹកមិនហូរ៕ដោយ៖ស តារា