ភ្នំពេញ : សារជូនពរ សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់!
តាងនាមឲ្យថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំសូម ចូលរួមសម្ដែងអំណរសាទរប្រកបដោយក្ដីសោមនស្សយ៉ាងក្រៃលែងជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧០ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ។
ជាមួយនឹងអំណរសាទរក្នុងទិវាដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះវីរភាព ដ៏អង់អាចមោះមុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងខិតខំយកអស់កម្លាំងពលំ និងប្រាជ្ញាស្មារតី ពុះពារជម្នះរាល់ឧបសគ្គ បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ។ ទន្ទឹមនេះ ស្ថិតក្នុងបរិការណ៍នៃការប្រកួតប្រជែងនៅក្នុងក្របខណ្ឌសន្តិសុខ និងនយោបាយអន្តរជាតិ នាពេលបច្ចុប្បន្ន ក្រោមមគ្គទេសក៍ដឹកនាំប្រកបដោយទេពកោសល្យ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានធ្វើ ឲ្យតួនាទី និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែលេចធ្លោថែមទៀតនៅក្នុងតំបន់ និងលើសកលលោក តាមរយៈគោលនយោបាយដ៏ទន់ភ្លន់ ម៉ឺងម៉ាត់ និងប៉ិនប្រសប់ប្រកបដោយភាពបត់បែន ដោយការពារយ៉ាងគត់មត់នូវ អធិបតេយ្យ និងធានាបានរឹងមាំនូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍសម្រាប់សង្គមជាតិ ។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ខ្ពស់គិតគូរដល់សុខុមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តន៍ជន ព្រមទាំងបុគ្គលិកក្នុងវិស័យឯកជន កម្មករ និងនិយោជិត ដោយ បានដាក់ចេញគោលនយោបាយគាំពារសំខាន់ៗ ជាអាទិ៍ ការដំឡើងប្រាក់បៀវត្ស និងគោលរបបសោធននិវត្តន៍ ដែល ទទួលបានការគាំទ្រ និងសាទរពីគ្រប់មជ្ឈដ្ឋាន ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ន ក្រសួងមហាផ្ទៃ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រីនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ព្រមទាំងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីអាក់ខានឡើយ ។
សូម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ ៕
ដោយ : សិលា