ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពីទទួលបានព័ត៌មានស្តីអំពីព្រះសង្ឃគង់នៅវត្តអង្គ ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌មានអាការក្អក ក្តៅខ្លួន នៅព្រឹកថ្ងៃទី 3 ខែសីហាឆ្នាំ 2020 ពីអាជ្ញាធរស្រុក បានស្នើដល់មណ្ឌល សុខ ភាព ស្រុកបរិបូណ៌ទៅធ្វើតេស្តរហ័ស ដល់ព្រះសង្ឃនិងដូនជីតាជីដែលនៅក្នុងវត្តនោះ ជាលទ្ធផលឃើញវិជ្ជមានចំនួន១៧អង្គ/នាក់ ។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានប្រាប់តាមទូរស័ព្ទថាក្រោយពីទទួលព័ត៌មានថាព្រះសង្ឃគង្គនៅក្នុងវត្តអង្គ មានអាការក្តៅខ្លួន ក្អកលោកបានស្នើដល់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្រុកបរិបូណ៍និងចាត់ ឲ្យ មន្ត្រីរដ្ឋបាលស្រុកបរិបូណ៌ ទៅយកសំណាក ព្រះសង្ឃគង់នៅ វត្តនោះ ដែលជាលទ្ធផលព្រះសង្ឃចំនួន១៦អង្គនិងតាជីម្នាក់រកឃើញវិជ្ជមានកូវីដ19 ។
លោកវេជ្ជបណ្ឌិត ងិន សារ៉េត មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាការ ក្រោយការរកឃើញវិជ្ជមានកូវីដ19 ព្រះសង្ឃនិងតាជីគង់នៅវត្តអង្គ យើងក៏បានបន្តយកសំណាកទៅពិនិត្យម៉ាស៊ីនធំនៅរាជធានីភ្នំពេញបន្ត។ ជាមួយគ្នានេះព្រះសង្ឃនិងអ្នកវិជ្ជមានទាំងអស់ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងវត្តមិនឲ្យចេញទៅណានោះទេ ។ លោកវេជ្ជបណ្ឌិត ងិន សារ៉េត បានបន្ថែមថា នៅសាលាខេត្តកំពង់ឆ្នាំងយើងក៏បានធ្វើតេស្ត លើមន្ត្រីរាជការ ដែលជាលទ្ធផលតេស្តរហ័សបាន រកឃើញវិជ្ជមានកូវីដ19 ចំនួន 4 នាក់ផង ដែរ ។
លោក ងិន សារ៉េត ប្រធានស្រុកប្រតិបត្តិកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ នេះបានឱ្យដឹងតាមទូរស័ព្ទថា ក្រុមគ្រូពេទ្យស្រុកបរិបូណ៌បានធ្វើ Rapitest រកឃើញវិជ្ជមានកូវីដ ១៩ លើព្រះសង្ឃចំនួន ១៦ អង្គ និងឧបាសកម្នាក់នៅក្នុងវត្តអង្គ ស្ថិតនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ការធ្វើតេស្តនៅក្នុងសាលាខេត្តនៅព្រឹកថ្ងៃទី ៣ ខែសីហា ដើម្បីចូលរួមក្នុងពិធីការមួយនៅព្រឹកថ្ងៃទី៣ខែសីហានេះ ក៏បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ៤ នាក់ផងដែរលើមន្ត្រីរាជការ។ ដូច្នេះមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមេត្តាប្រុងប្រយ័ត្ន និងស្នើសុំចូលរួមអនុវត្តវិធានការ ៣ កុំ និង ៣ ការពារ។
ជុំវិញការរកឃើញវិជ្ជមានកូវីដ19 នេះដែរលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសូមមេត្តាប្រុងប្រយ័ត្នបន្ថែមទៀតគឺត្រូវអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួង សុខាភិបាលគឺ 3កុំ 3ការពារដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ៕