កោះតៃវ៉ាន់ : ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានចុះផ្សាយថា៖ បន្ទាប់ពី “ពិធីស្វាគមន៍ដ៏ឆ្កួតលីលា” បានកន្លងផុតទៅ យើងបានដឹងថា អ្វីៗមិនជាសាមញ្ញនោះឡើយ !
លោក ឧត្តមសេនីយឯកតៃវ៉ាន់ម្នាក់ដែលចូលនិវត្តន៍ហើយបាននិយាយថា ៖ កងទ័ពរំដោះប្រជាជនចិន(PLA )បាននិងកំពុងអនុវត្តផែនការយ៉ាងច្បាស់នូវការបិទខ្ទប់កោះតៃវ៉ាន់។
បន្ទាប់ពីការស្វាគមន៍Pelosi រួចមក ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ជាច្រើនបានដឹងថា អ្វីៗមិនជាធម្មតានោះឡើយ។
បណ្តាញព័ត៌មាន United News Network របស់តៃវ៉ាន់បានដកស្រង់សម្តីអ្នកជំនាញយោធាតៃវ៉ាន់ដែលបាននិយាយថា៖ កូអរដោនេនៃតំបន់សមយុទ្ធទាំងប្រាំមួយ ដែលបានប្រកាសដោយកងទ័ពរំដោះប្រជាជនចិននោះបង្ហាញថា៖ នេះគឺជាសមយុទ្ធជាក់ស្តែងមួយដើម្បីបិទកោះតៃវ៉ាន់។
ឧត្តមសេនីយឯកចូលនិវត្តន៍នៃកងទ័ពតៃវ៉ាន់ គឺលោកShuai Huamin ក៏បានសង្កត់ធ្ងន់លើចំណុចនេះផងដែរថា៖ តំបន់សមយុទ្ធទាំងពីរនៅភាគខាងជើងដែលកំណត់ដោយ PLA គឺស្ថិតនៅឆ្នេរក្រៅសមុទ្រនៃកំពង់ផែ Keelung និងកំពង់ផែ Taipei ។
កន្លែងសមយុទ្ធ កណ្តាលស្ថិតនៅឆ្នេរសមុទ្ទក្រៅនៃកំពង់ផែ Taichung។
តំបន់សមយុទ្ធភាគខាងត្បូងស្ថិតនៅឆ្នេរសមុទ្ទក្រៅនៃកំពង់ផែ Kaohsiung។
តំបន់សមយុទ្ធភាគខាងកើត មានទីតាំងនៅឆ្នេរសមុទ្រក្រៅនៃកំពង់ផែ Hualien ” ។ កន្លែងសមយុទ្ធ ត្រូវបានលាតត្រដាងយ៉ាងច្បាស់ថា៖ នេះគឺជាគំរូសម្រាប់ចាក់សោ” កោះតៃវ៉ាន់។
លោកShuai Huamin ជឿជាក់ថា៖ តៃវ៉ាន់គឺជាតួអង្គសេដ្ឋកិច្ចដែលពឹងផ្អែកដោយពាណិជ្ជកម្មក្រៅប្រទេស ហើយការស្លាប់រស់
នៃកោះតៃវ៉ាន់អាស្រ័យទាំងស្រុងលើពាណិជ្ជកម្មក្រៅប្រទេស។ ជាឧទាហរណ៍ សម្ភារៈយុទ្ធសាស្ត្រ ដូចជា ឧស្ម័នធម្មជាតិ និងប្រេង ត្រូវតែពឹងផ្អែកលើការដឹកជញ្ជូនតាមសមុទ្រ ។ ឯបរិមាណនៃការដឹកជញ្ជូនតាមផ្លូវអាកាសគឺតិចតួចណាស់។
ប្រសិនបើការបិទខ្ទប់ផ្លូវនេះមិនយូរប៉ុន្មានទេ ផលប៉ះពាល់មិនធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែ នេះវាត្រូវតែគ្រប់គ្រាន់ណាស់ដែរ ដើម្បីព្រមានអាជ្ញាធរតៃវ៉ាន់។
ប្រសិនបើស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់កាន់តែយ៉ាប់យ៉ឺនទៅទៀតនោះ នោះវិធានការនៃការបិទខ្ទប់នេះ នឹងបន្តយូរជាងនេះ។ ប្រសិនបើវាមានរយៈពេលមួយខែ នោះវានឹងកាត់ផ្តាច់ការផ្គត់ផ្គង់សម្ភារៈយុទ្ធសាស្ត្រ របស់តៃវ៉ាន់ទាំងស្រុង៕
ប្រភព: អត្តបទ លោក ស្វាយ អឿន