ប្រទេសថៃៈពលរដ្ឋខ្មែរប្រុស ស្រី ១៩នាក់ចាញ់បោកមេខ្យល់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់ត្រូវយោធាថៃឃាត់ខ្លួន នៅវេលាម៉ោង០៤ និង ៣០ នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា កងវរសេនាធំបញ្ជាការយោធភូមិភាគទី១២ ក្រុមការងារពិសេស កងវរសេនាធំថ្មើរជើងលេខ១១១ កម្លាំង Burapha រៀបចំកងទ័ពលោក Lt. Thor ។ 1207 និង Lt. T.D. 1206 ដើរល្បាត និងតាមដាន ការពារ ទប់ស្កាត់ការធ្វើអន្តោរប្រវេសន៍ខុសច្បាប់ របស់ពលករខ្មែរ តាមច្រកធម្មជាតិ ព្រំដែនតំបន់បាននេនសំបួរ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ចន្លោះច្រក ប៉ុស្តិ៍តាប្រាយ៉ា ១៩-ប៉ុស្តិ៍តាប្រាយ៉ា ២០ ដែលជាចំណុចមិនច្បាស់លាស់។
ក្រោយមកក្រុមប្រតិបត្តិការចម្រុះបានរកឃើញជនសង្ស័យមួយក្រុម ដែលគេជឿថាជាពលករខ្មែរចំណាកស្រុក ឆ្លងដែនពីកម្ពុជាចូលប្រទេសថៃ នៅចំណុចភូមិនឿន សំបន់ រួចដើរតាមចំការ ដំឡូងមីប្រជាពលរដ្ឋ ហើយក៏បាននាំកម្លាំងចុះឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សសរុប ១៩នាក់ក្នុងនោះប្រុស០៧នាក់ ស្រី០៩នាក់ ក្មេងប្រុស០២នាក់ ស្រី០១នាក់)បន្ទាប់ពីការ ត្រួតពិនិត្យគ្មានលិខិតឆ្លងដែន ឬលិខិតអនុញ្ញាតការងារ នៅក្នុងប្រទេសថៃ ស្របតាមវិធានការបង្ការជំងឺកូវីដ-១៩ និងជំងឺអុតស្វាយ៕ពលករទាំងអស់បានបញ្ជូនទៅកម្លាំងជំនាញដេីម្បីសួរនាំបន្ត។វណ្ណា