អ៊ុយក្រែនលើកឡើងថា ត្រូវបោះបង់ទឹកដីមួយចំនួនដើម្បីដោះដូរសន្តិភាព

ចែករំលែក៖

នៅថ្ងៃទី៤ខែសីហា អ៊ុយក្រែនបានប្រកាសថា អាចនឹងលះបង់ទឹកដីមួយចំនួននៅភាគខាងកើតប្រទេសនេះក្នុងពេលដែលរុស្ស៊ីបើកការវាយប្រហារកាន់តែខ្លាំងទៅលើទីតាំងនានាក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅក្នុងសប្តាហ៍នេះបានចាត់ទុកការដាក់គំនាបដោយកម្លាំងយោធានៅក្នុងតំបន់ Donbass គឺជា «ឋាននរក» ។ លោក Zelensky បានបញ្ជាក់ថា ការវាយប្រហារគ្នាយ៉ាងខ្លាំងនៅតំបន់ Donbass ប៉ុន្មានថ្ងៃកន្លងមក ទាហានរុស្ស៊ីទទួលបានជោគជ័យយ៉ាងខ្លាំង ។
ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ប្រធានាធិបតីហ្សេលេនស្គីបាននិយាយថា ប្រទេសរបស់លោកកំពុងស្វែងរកឱកាសមួយ ដើម្បីនិយាយដោយផ្ទាល់ជាមួយប្រទេសចិនអំពីបញ្ហាសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន ដោយកត់សម្គាល់ពីទំនាក់ទំនងជិតស្និទ្ធ រវាងទីក្រុងកៀវនឹងទីក្រុងប៉េកាំង មុនពេលមានជម្លោះ។
ក្នុងបទសម្ភាសន៍ជាមួយ South China Morning Post តាមប្រព័ន្ធ Zoom លោក ហ្សេលេនស្គី បានជំរុញដល់ប្រទេសមហាអំណាចអាស៉ីមួយនេះប្រើប្រាស់ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន លើប្រទេសរុស្ស៉ី ដើម្បីឱ្យការប្រយុទ្ធគ្នាឈានដល់ទីបញ្ចប់។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ចិនជារដ្ឋមានឥទ្ធិពល, មានសេដ្ឋកិច្ចរឹងមាំ ដូច្នេះចិនអាចមានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសរុស្ស៉ី ហើយចិនក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ»។
លោក ហ្សេលេនស្គី បានបន្ថែមថា «ខ្ញុំចង់ជជែកដោយផ្ទាល់ដូចកាលពីមួយឆ្នាំមុន ដែលខ្ញុំបានសន្ទនាជាមួយ លោក ស៉ី ជីនពីង ប្រធានាធិបតីចិន (Xi Jinping)។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ យើងបានស្នើសុំកិច្ចសន្ទនាជាផ្លួវការ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការរៀបចំជំនួបណាមួយនៅឡើយទេ ដ្បិតខ្ញុំជឿជាក់ថាជំនួបនេះនឹងនាំមកឱ្យនូវផលប្រយោជន៍»៕ ដោយ ធីរីណា

...

រូប​ថត​ : TTXVN-VNA/Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print