ខេត្តកំពង់ចាម៖ អគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា ដែលទើបតែសាងសង់រួចរាល់នេះ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សាលាបឋមសិក្សាកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ | សាលាបឋមសិក្សាកងតាណឹង (#អប់រំដើម្បីអភិវឌ្ឍស្រុកកងមាស #កងមាស #កំពង់ចាម)។
ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងមានវត្តមានលោក លោកស្រី មន្ដ្រីអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
ឆ្លៀតក្នុងឪកាសនេះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រី ក៏បានបំពាក់គ្រឿងឥស្សរិយយស ប្រគេនលិខិតថ្លែងអំណរគុណដល់ព្រះសង្ឈ ប្រគល់លិខិតសរសើរដល់លោកគ្រូ អ្នកគ្រូ និងថវិកាឧបត្ថម្ភជូននាយកសាលា ព្រមទាំងបានចូលរួមជាគំរូដាំកូនឈើផងដែរ៕
ដោយ : សិលា