លោក អ៉ីវ លាង៖ ណែនាំអាជ្ញាធរពាក់ព័ន្ធជាពិសេសមេប៉ុស្តិ៍ ពង្រឹង«គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាព ជាពិសេសករណីបញ្ហាគ្រឿងញឿន និងល្បែងចាក់ឆ្នោត

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក អ៉ីវ លាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងព្រះ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុមការងារឃុំបឹងព្រះ និងមានការចូលរួមពី អនុប្រធានក្រុមការងារឃុំ សមាជិកឃុំ ប្រធានក្រុមការងារភូមិ អនុប្រធាន សមាជិកភូមិ សមាជិកក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេប៉ុស្តិ៍ មេភូមិ និងអ្នកពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំប្រចាំខែនេះ ក៏មានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារកែសម្រួល និងបំពេញបន្ថែមថ្មី នាឱកាសនោះ លោក ប្រធានក្រុមការងារឃុំ បានស្វាគមន៍ និងចូលរួមអបអរសាទរចំពោះក្រុមការងារដែលទើបប្រកាស ហើយការកែសម្រួល និងបន្ថែមថ្មីនេះគឺ ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនេះ ទាំងក្រុមការងារចាស់ និងថ្មី បានសហការរួមគ្នាជាមួយក្រុមការងារមូលដ្ឋាន ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗទៀតផងដែរ។

លោកប្រធានក្រុមការងារឃុំ បានមានប្រសាសន៍លើកឡើងពីការអភិវឌ្ឍន៍ឃុំបឹងព្រះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បញ្ហាសុវត្ថិភាព សន្តិសុខ ក៏មានភាពប្រសើរដែរ ជាពិសេសក្នុងកំឡុងពេល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ កន្លងទៅ បានប្រព្រឹត្តទៅយ៉ាងបានល្អ រលូន ពុំមានអំពើហិង្សាណាមួយនោះទេ។ លោក បានបន្ថែមថា សម្រាប់ការអភិវឌ្ឍន៍ គឺមិនមែនសំដៅតែទៅលើពង្រីកសាលារៀន ផ្លូវថ្នល់នោះទេ ចុះវិស័យផ្សេងៗទៀត ដូចជាកសិកម្ម សុខភាព..វិញនោះ។

លោកប្រធានក្រុមការងារឃុំ បានមានប្រសាសន៍បន្ថែមថា ក្រុមប្រឹក្សាឃុំអាណត្តិថ្មី បើតាមដឹងគឺបានកំណត់ផែនការរយៈពេល ៥ឆ្នាំ នេះហើយជាផែនទីបង្ហាញផ្លូវសម្រាប់ទិសដៅការងារ ដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំនេះ សូមក្រុមប្រឹក្សាឃុំ ត្រូវខិតខំសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក។ ទន្ទឹមមនឹងនេះ ក្រុមប្រឹក្សាឃុំ សូមរួមគ្នា សហការធ្វើការជាមួយគ្នាដោយមិនប្រកាន់និន្នាការ ការអើសរើង ត្រូវមានគោលបំណងរួម ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា បើជាមន្ត្រីរាជការ ប្រែយ៉ាងខ្លីថាអ្នកបម្រើរាស្ត្រ បើធ្វើបាបរាស្រ្តគឺលែងជាមន្ត្រីរាជការហើយ ប្រែថាជាជនឧក្រិដ្ឋ ឬជនអាក្រក់ទៅវិញ។

ឆ្លៀតក្នងឱកាសនោះ លោកប្រធានក្រុមការងារឃុំ បានណែនាំអាជ្ញាធរពាក់ព័ន្ធជាពិសេសមេប៉ុស្តិ៍ ពង្រឹង«គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាព ជាពិសេសករណីបញ្ហាគ្រឿងញឿន និងល្បែងចាក់ឆ្នោត ទន្ទឹមនឹងនេះ ចាំបាច់ក៏ត្រូវមានការចូលរួមពីបងប្អូនទាំងអស់គ្នាសហការជាមួយអាជ្ញាធរ តាមរយៈការរាយការណ៍ហេតុការណ៍ផ្សេងៗ ដែលបានដឹងមកអាជ្ញាធរ សុំការយោគយល់ ចូលរួមទាំងអស់គ្នា។

លោក ប្រធានក្រុមការងារឃុំ ក៏បានលើកឡើងពីពួកអគតិពីក្រៅប្រទេស ជាក្រុមដដែលៗ តែងតែរិៈគន់ ភូតភរ បំពុលព័ត៌មានសព្វបែបយ៉ាងដើម្បីមហិច្ឆតាអំណាចរបស់ពួកគេ។ សព្វថ្ងៃនេះមានសុខសន្តិភាព ការអភិវឌ្ឍមានជាហូរហែរ ទោះបីជាមានផលប៉ះពាល់ពីជំងឺកូវីដ-១៩ក្ដី ហើយបន្ទាប់មកចូលដល់ជម្លោះរុស្សី-អ៊ុយក្រែនទៀត ទៅលើសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាក្តី តែកម្ពុជាអាចគ្រប់គ្រងបាន ដោយសាររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ ជាមេដឹកនាំដ៏ឈ្លាសវៃ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print