តួកគីយល់ព្រមទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី និងសមភាគី តួកគី នៅថ្ងៃទី៥ខែសីហាបានសន្យាថានឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើងវិញក្នុងពេលដែលទីក្រុងមូស្គូកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មពីលោកខាងលិច។

ក្រោយជំនួបពិភាក្សារយៈពេល៤ម៉ោងនៅទីក្រុង Sochi កាលពីថ្ងៃទី៥ខែសីហា រវាង ប្រធានាធិបតីរុស្ស៊ីលោកពូទីន នឹងសមភាគីលោក Recep Erdoğan មេដឹកនាំប្រទេសទាំងពីរបានសន្យាបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគី និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរ។
ក្នុងពេលជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានប្រកាសថា តួកគីបានយល់ព្រមទូទាត់តម្លៃឧស្ម័នដោយប្រាក់រុស្ស៊ី ។ ក្រៅពីនេះមេដឹកនាំប្រទេសទាំងពីរបានពិភាក្សាស្តីពីវិស័យធនាគារផងដែរ។
សារព័ត៌មាន Financial Times បានបញ្ជាក់ថា មេដឹកនាំប្រទេសទាំងពីរបានយល់ពីការប្រឈមមុខតានតឹងដោយសារសង្គ្រាម ដូចជាស៊ីរី អ៊ុយក្រែន បានធ្វើឱ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត៕ ដោយ ធីរីណា

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print