ក្រោយវាយតម្លៃពីស្ថានភាពនៅជុំវិញតំបន់កាហ្សាក្នុងកិច្ចប្រជុំជាន់ខ្ពស់មន្ត្រីយោធា រដ្ឋមន្ត្រីក្រសួងការពារជាតិអុីស្រាអែល Benny Gantz បានចេញបញ្ជាឱ្យកម្លាំងទាហានបន្តវាយប្រហារតាមដែនអាកាសទៅលើទីតាំងនានារបស់ក្រុមអុីស្លាមជ្រុលនិយម។
សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ខែសីហា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឱ្យបន្តវាយប្រហារទៅលើកម្លាំងទាហានអ៊ិស្លាមជ្រុលនិយមនៅតំបន់កាហ្សា ដើម្បីទប់ស្កាត់ការវាយប្រហារបន្តទៅលើប្រទេសអុីស្រាអែល។
នៅថ្ងៃទី៦ខែសីហា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Yair Lapid បាននិយាយទៅកាន់ប្រមុខដឹកនាំយោធាអុីស្រាអែលឱ្យបន្តសកម្មភាពដោយមិនមានការ
ស្ទាក់ស្ទើរដើម្បីការពារសន្តិសុខដល់ពលរដ្ឋ។
តាមការប្រកាសរបស់ប្រមុខដឹកនាំយោធាអុីស្រាអែល កម្លាំងទាហានប្រទេសនេះបានត្រៀមលក្ខណៈធ្វើសកម្មភាព វាយប្រហារអូសបន្លាយរយៈពេល មួយសប្តាហ៍នៅក្នុងតំបន់កាហ្សា ដែលមានឈ្មោះថា Breaking Dawn។ កាលពីថ្ងៃទី៥ខែសីហា កម្លាំងទាហានអុីស្រាអែលបានបើកការវាយប្រហារដោយកាំជ្រួចមីស៊ីល សម្លាប់មនុស្ស ២៤នាក់ និង ២០៣នាក់រងរបួស ៕ ដោយ ធីរីណា
រូបថត :THX/TTXVN