ខេត្តកំពង់ធំ៖ យប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២
ជនល្មើសមួយចំនួននៅតែបន្តដឹកជញ្ជូនឈេីចេញពីតំបន់នោះរាប់សិបគោយន្ត ទាំងយប់ទាំងថ្ងៃ យ៉ាងអាណាធិបបតេយ្យ ដោយមិនមានចុះបង្ក្រាបពីសំណាក់ជំនាញពាក់ព័ន្ធណាមួយនោះឡេីយ ពិសេសជំនាញមេព្រៃ (រដ្ឋបាលព្រៃឈេី) ខេត្តកំពង់ធំ។
ករណីនេះហាក់មានការឃុបឃិតគ្នាជាប្រព័ន្ធ ដេីម្បីកំទេចព្រៃអង់តែន ជាង៣ម៉ឺនហិចតា អោយខ្ទេច ដេីម្បីអោយព្រៃនោះក្លាយជាព្រៃរីករិល នឹងក្លាយជាចំណីរបស់បក្សពួកដែលមានការពាក់ព័ន្ធ ជាន់ដីដាំចន្ទី យកជាកម្មសិទ្ធតែម្តងរបស់មេឈ្មួញដីធំៗនៅក្នុងតំបន់ព្រៃអង់តែននេះ។
ដោយឡែកការដឹកជញ្ជូនផល្លានុផលពីព្រៃអង់តែន ពីមួយថ្ងៃទៅមួយថ្ងៃ ដឹកជញ្ជូនឥតឈប់ឈររបស់ជនល្មើស កត្តាទាំងអស់នេះហើយ ការទប់ស្កាត់របស់ក្រុមជំនាញពុំមានវិធានការអ្វីមួយឡើយ បណ្ដែតបណ្ដោយដឹកជញ្ជូន គ្រប់ពេលវេលា៕
...
ដោយ៖ មុន្នី