គូស្នេហ៍១គូត្រូវនគរបាលស្រុកមេមត់ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ គូស្នេហ៍១គូត្រូវបានកម្លាំសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ ធ្វើការឃាត់ខ្លួនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

ករណីឃាត់ខ្លួនជនសង្ស័យ១គូនេះធ្វើរឡើងនៅម៉ោង១រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោ មហាលាភ ស្ថិតក្នុងភូមិជាំទ្រៀក ឃំុត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មំុ។

លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា ជនសង្ស័យ១គូនេះទី១-ឈ្មោះ តើត ហាលីម ភេទប្រុស អាយុ២២ឆ្នាំ និងទី២-ឈ្មោះ ឡេង ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ-ឃំុកើតហេតុខាងលើ។ លោកបន្តថា ក្នុងនោះជំនាញបានធ្វើរការដកហូតវត្ថុតាង សង្ស័យជាថ្នាំញៀន១កញ្ចប់និង ឧបករណ៍វេចខ្ចប់ ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសម្មត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំសាកសួរដើម្បីកសាងសំណំុរឿងចាត់ការតាមនិតិវិធី៕

IMG_0034

IMG_0035

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print