Daniil Medvedev របស់រុស្ស៊ីផ្តួល Cameron Norrie គ្រងជើងឯក Los Cabos 2022

ចែករំលែក៖

កីឡាករ Daniil Medvedev បានឈ្នះជើងឯក ATP ជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០២២នេះជាមួយនឹងជ័យជម្នះលើកីឡាករលេខ១របស់អង់គ្លេស Cameron Norrie ក្នុងពានរង្វាន់ Los Cabos Open ក្នុងប្រទេសម៉ិកស៊ិកកាលពីរាត្រីថ្ងៃអាទិត្យ ទី៧សីហា។ Medvedev មិន អាច លេងនោះទេ ក្នុងកម្មវិធី Wimbledon ដោយ សារ ការ ហាម ប្រាម កីឡាករ រុស្ស៊ី នៅអង់គ្លេស។

 កីឡាករវាយតឺន្នីសសញ្ជាតិរុស្សី Daniil Medvedev បានយកឈ្នះកីឡាករការពារតំណែងជើងឯកក្នុងលទ្ធផល សម្រាប់ពានរង្វាន់ដំបូងរបស់គាត់ចាប់តាំងពីព្រឹត្តិការណ៍ US Open កាលពីឆ្នាំមុន។ ចាប់ តាំង ពី ពេល នោះ មក កីឡាករវ័យ២៦ឆ្នាំរូបនេះ បាន ចាញ់ ក្នុង ការ ប្រកួត វគ្គ ផ្តាច់ ព្រ័ត្រ ចំនួន៥ប៉ុន្តែ មិន បាន របូត មួយ សិត ក្នុង សប្តាហ៍ នេះនោះទេ។

កីឡាករ Daniil Medvedev បាននិយាយថារាល់ ការ ប្រកួត គឺ ល្អ ណាស់ ប៉ុន្តែ វគ្គ ផ្តាច់ព្រ័ត្រ តែងតែ ពិសេស នៅក្នុងវគ្គផ្តាច់ព្រ័ត្រ អ្នកលេងជាកីឡាករល្អបំផុតប្រចាំសប្តាហ៍នេះ ដូច្នេះវាតែងតែជាការប្រកួតកម្រិតខ្ពស់ ហើយខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំបានគ្រប់គ្រងកម្រិតល្អខ្លះក្នុងការប្រកួតដ៏សំខាន់បែបនេះ

ចំណែកកីឡាករអង់គ្លេស Cameron Norrie បាន និយាយ ថាខ្ញុំ បាន តស៊ូ តាម ដែល ខ្ញុំ អាច ធ្វើ បាន ប៉ុន្តែ Daniil គឺ ល្អ ពេក

ការប្រកួតបន្ទាប់សម្រាប់ Medvedev គឺនឹងប្រកួតកំដៅសាច់ដុំត្រៀមកម្មវិធីប្រកួត US Open ដែលចាប់ផ្តើមនៅថ្ងៃទី២៦ខែសីហាខាងមុខ នៅទីក្រុងញូវយ៉ក និងការប្រកួតការការពារជើងឯក Canadian Open របស់គាត់មុនពេល Cincinnati Masters

ទន្ទឹមនឹងនេះដែរ កីឡាករ Nick Kyrgios ដែលជាកីឡាករឡើងដល់ផ្តាច់ព្រ័ត្រកម្មវិធី Wimbledon នឹងត្រូវជួបជាមួយកីឡាករលំដាប់លេខ៩៦ពិភពលោក Yoshihito Nishioka របស់ប្រទេសជប៉ុនក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Citi Open ក្នុងទីក្រុងWashington DC

 កីឡាករអូស្ត្រាលី Nick Kyrgios ដែលបានឈ្នះជើងឯក ATP ចំនួន៦ចុងក្រោយរបស់គាត់នៅក្នុងព្រឹត្តិការណ៍នេះក្នុងឆ្នាំ២០១៩បានយកឈ្នះកីឡាករស៊ុយអែត Mikael Ymer ក្នុងលទ្ធផល 7-6 (7-4) 6-3 ចំណែក Nishioka បានបន្តសប្តាហ៍ដ៏ល្អរបស់គាត់ ដែលរួមបញ្ចូលទាំងការឈ្នះលើកីឡាករ Dan Evans របស់ចក្រភពអង់គ្លេសក្នុងវគ្គ៨ក្រុមចុងក្រោយ និងបានយកឈ្នះលើកីឡាករកំពូលរុស្ស៊ី Andrey Rublev

 នៅក្នុងព្រឹត្តិការណ៍នារី កីឡាការិនីវ័យ៣៧ឆ្នាំ Kaia Kanepi មកពីប្រទេសអ៊ីស្តូនីនឹងប្រជែងជើងឯក WTA លើកដំបូងរបស់នាងក្នុងរយៈពេល៩ឆ្នាំនៅពេលដែលនាងប្រឈមមុខនឹងកីឡាកររុស្ស៊ី Liudmila Samsonova Kanepi ដែលជាកីឡាការិនីលំដាប់លេខ៣៧ពិភពលោកបានយកឈ្នះលើកីឡាការិនី Daria Saville របស់អូស្ត្រាលីក្នុងលទ្ធផល 6-3 6-1 ខណៈដែលSamsonova បានយកឈ្នះលើកីឡាការិនី Wang Xiyu របស់ចិនក្នុងលទ្ធផល 6-1 6-1 (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print