ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គីសនីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី០៨ ខែសីហា ឆ្នាំ២០២២នេះថា៖ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F5) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ដង្កោ សង្កាត់ព្រៃស និងសង្កាត់ជើងឯក ខណ្ឌដង្កោ (២)ផ្លូវទំនប់អូស្ត្រាលី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង 213-F8 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលសុងតំណខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតនៅ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F9&F19) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (២)សង្កាត់គោរកា សង្កាត់សំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (៣)សង្កាត់ទួលសង្កែ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (៤) សង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១១ (GS11-F11) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ទួលសង្កែ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
ដោយ៖សហការី