កញ្ញាឯក សារី ស្រីពេជ្រ និងបុរសឯកសិដ្ឋ សាតមុនី សាងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាលើឆាកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត កញ្ញាសារី ស្រីពេជ្រ និងលោកសិដ្ឋ សាតមុនី បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីបញ្ចប់ការប្រគួតកម្មវិធីសម្រស់Miss & Mister Petite Global ២០២២ នៅប្រទេសម៉ាឡេស៊ីកាលពីរាត្រីថ្ងៃទិ០៧ ខែសីហាឆ្នាំ ២០២២នេះ។ ចេញទៅប្រគួតលើកនេះអ្នកទាំងពីរបានសាងប្រវត្តិសាស្ត្រដ៏ភ្ញាក់ផ្អើលសម្រាប់កម្ពុជាគឺកញ្ញាសារី ស្រីពេជ្រ ឈ្នះមកុដកញ្ញាឯកពីកម្មវិធីតែម្តង ខណៈដែលលោកសិដ្ឋ សាតមុនី ទទួលបានតំណែងជាបុរសឯកលំដាប់រងទី១ពីកម្មវិធី ដែលនេះគឺជាជោគជ័យមិននឹកស្មាន និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់វិស័យកញ្ញាឯកនៅកម្ពុជា។
ក្រៅពីមកុដនិងតំណែងនេះពួកគេក៏បានទាំងដណ្តើមបាននូវពានរង្វាន់កិត្តិយសជាច្រើនទៀតដូចជាកញ្ញា សារី ស្រីពេជ្រ បានឈ្នះពានរង្វាន់ឆ្នើមលើឈុតតំណាងជាតិ និងពានប្រជាប្រិយភាពបំផុតផងដែរ ខណៈដែលលោកសិដ្ឋ សាតមុនីក៏ទទួលបានពាន ថតរូបស្អាត ពានឈុតសម្លៀកបំពាក់ឆ្នើម និងពានបុរសឯកប្រជាប្រិយឆ្នើមផងដែរ។ ព្រោះតែក្តីរំភើបនឹងការសាងមុខមាត់លើឆាកអន្តរជាតិ អ្នកទាំងពីរទទួលបានការស្វាគមន៍យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ក្នុងនោះក៏មានវត្តមានមិត្តភ័ក្កិក្រុមគ្រួសារ ដែលបានមកទទួលដោយក្តីរំភើបរហូតស្រក់ទឹកផ្នែកគ្រប់គ្នា ដែលអ្នកទាំងពីរបានទាំងសំពះដល់បាត់ជើងអ្នកមានគុណគឺឪពុកម្តាយ និងអ្នកគ្រប់គ្រងកម្មវិធីលោកម៉ែននិមលរតន៍។ បានថ្លែងពីអារម្មណ៍រំភើបនិងរីករាយដែលអ្នកទាំងពីរបាននាំមកនូវមោទនភាពយ៉ាងធំធេញសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងសាងភាពភ្ញាក់ផ្អើលខ្លាំងសម្រាប់វិស័យកញ្ញាឯកទាំងមូលផងដែរកញ្ញា កញ្ញាសារី ស្រីពេជ្រ បានបានអរគុណសម្រាប់ការលើកទឹកចិត្តពីពលរដ្ឋខ្មែរនិងអ្នកគាំទ្រ និងអ្នកផលិតកម្មវិធីដែលបានលើកទឹកចិត្តជ្រោមជ្រែង និងបង្ហាត់បង្ហាញផ្លូវសម្រាប់នាងរហូតទទួលបានមកុដមកជូនជាតិមាតុភូមិ ហើយនាងនឹងបន្តព្យាយាមរក្សាកិត្តិយស និងតាំងចិត្តក្នុ្ងងការបំពេញការងារក្នុងនាមភាពជាគំរូសម្រាប់យុវជនជំនាន់ក្រោយ។ លោកសិដ្ឋ សាតមុនី វិញក៏បានថ្លែងទាំងទឹកភ្នែកព្រោះក្តីរំភើបដែលទទួលបានឱកាសជាអ្នកតំណាងជាតិ និងទទួលបានកិត្តិយសជូនពលរដ្ឋកម្ពុជា។ លោកនឹងបន្តប្រឹងប្រែងបំពេញការងារដើម្បីបម្រើវិស័យសិល្បៈ និងសង្គមតបតាមការចង់បានរបស់អ្នកគាំទ្រផងដែរ។ លោកថាជាជ័យលាភីដែលបានមកពីពលរដ្ឋកម្ពុជា និងអ្នកគាំទ្រ គឺមិនមែនជាជ័យលាភីរបស់លោកតែម្នាក់ឡើយ។

គួរបញ្ជាផងដែរ Miss & Mister Petite Global គឺជាកម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយលោក Nickson Sim និង Leo Raynold ដែលមានមូលដ្ឋានៅប្រទេសម៉ាឡេស៊ីគឺជាកម្មវិធីប្រកួតសម្រស់ដែលប្រារព្ធឡើងសម្រាប់បុរស និងនារីគ្រប់មជ្ឈដ្ឋាន និងផ្តល់សិទ្ធិអំណាចឱ្យពួកគេស្វែងរកសក្តានុពលរបស់ពួកគេតាមរយៈបទពិសោធន៍ដែលបង្កើតទំនុកចិត្តលើខ្លួនឯង និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ភាពជោគជ័យ។បេសកកម្មរបស់កម្មវិធីគឺជួយកុមារក្រីក្រឱ្យទទួលបានការអប់រំខ្ពស់ជាងមុន តាមរយៈ ‘គម្រោងមូលនិធិកុមារ’ និងមាន គោលដៅស្វែងរកថវិកា និងចែកចាយមូលនិធិដល់កុមារក្រីក្រដែលមិនមានមធ្យោបាយហិរញ្ញវត្ថុតាមរយៈគម្រោងនេះដើម្បីគាំទ្រដល់ការអប់រំរបស់ពួកគេ៕

...


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print