ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៩ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលនាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុង កាលពីយប់ថ្ងៃទី០៨ខែ សីហា ឆ្នាំ ២០២២ បានចុះឃាត់ក្រុមក្មេងប្រមូលផ្តុំតាមទីសាធារណៈស្ថិតនៅចំ ណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបាត់ដំបង សរុបចំនួន ៧៩នាក់ស្រី១៩ នាក់ ក្នុងនោះគឺ៖
ក្នុងប្រតិបត្តិការខាងលើនេះ បានរកឃើញមុខសញ្ញាជួញដូរថ្នាំញៀន០២នាក់ និងប្រើប្រាស់ដំបង និងកាំបិតចំនួន ០១នាក។
-វត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ០៤ថង់ នឹង យ៉ាម៉ា ២៤គ្រាប់ កន្លះ រួមនឹងអ្នកមានផ្ទុកសារធាតុញៀន០៦នាក់ ស្រី០៤នាក់ ។
បន្ទាប់ពីធ្វើការសាកសួរមុខសញ្ញាជួញដូរចំនួន០២ នាក់បានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការតាមផ្លូវច្បាប់ រីឯអ្នកមានផ្ទុកសារធាតុញៀចំនួន ០៦នាក់ត្រូវបាន បញ្ជូនទៅមជ្ឈមណ្ឌលអប់រំបន្សាបសារធាតុញៀនក្រៅពីនោះត្រូវបានធ្វើការអប់រំណែនាំឱ្យអាណាព្យាបាលមកធានាត្រឡប់ ទៅមូលដ្ឋានវិញ៕
ដោយ៖អារុណរះ