ក្លិប Dortmund និយាយជាមួយខ្សែការពារ Schulz ករណីពាក្យបណ្តឹងប្រើអំពើហិង្សាក្នុងគ្រួសារ

ចែករំលែក៖

ក្លិប Borussia Dortmund បានប្រកាសកាលពីថ្ងៃចន្ទថា មន្ត្រីក្លិបបានពិភាក្សាជាមួយអតីតកីឡាករជម្រើសជាតិអាឡឺម៉ង់ Nico Schulz អំពីពាក្យបណ្តឹងនៃអំពើហិង្សាក្នុងគ្រួសារដែលបានប្តឹងគាត់ ប៉ុន្តែនៅដំណាក់កាលនេះនឹងមិនចាត់វិធានការណាមួយឡើយ។

 អតីតមិត្តស្រីរបស់កីឡាកររូបនេះដែលមានផ្ទៃពោះនៅពេលនោះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងគាត់ពីបទហិង្សាក្នុងគ្រួសារកាលពីឆ្នាំ២០២០ជាមួយនឹងការស៊ើបអង្កេតកំពុងដំណើរការ។ ក្លិបអះអាងថា បានជួបកីឡាករ និងទីប្រឹក្សារបស់គាត់ដើម្បីពិភាក្សាអំពីបញ្ហានេះ។

 នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបបានបង្ហាញថា “Nico Schulz បានប្រាប់យើងថា គាត់នឹងការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ទាំងនេះ ដោយមានជំនួយពីអ្នកប្រឹក្សាផ្នែកច្បាប់ ហើយលើសពីនេះទៅទៀតអំពាវនាវឱ្យមានការសន្មត់នៃភាពគ្មានទោសពៃរ៍ដែលត្រូវអនុវត្ត។ ការចោទប្រកាន់ដែលត្រូវបានធ្វើឡើង ដែលក្លិបមិនមានសមត្ថកិច្ចអ្វីទាំងអស់រហូតដល់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលេចចេញគឺពិតជាធ្ងន់ធ្ងរ និងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្លិប។ ក្លិបយកចិត្តទុកដាក់លើពួកគេយ៉ាងខ្លាំងនិងតែងតែឲ្យឃ្លាតឆ្ងាយពីទម្រង់នៃអំពើហិង្សាណាមួយ

 ក្លិប Dortmund ដែលបានចាប់ផ្តើមរដូវកាល Bundesliga របស់ខ្លួនជាមួយនឹងជ័យជម្នះ លើក្រុម Bayer Leverkusen កាលពីថ្ងៃសៅរ៍បានប្រកាសថា ខ្លួនមិនអាចចាត់វិធានការណាមួយនៅដំណាក់កាលដំបូងនៃការស៊ើបអង្កេតនេះទេ។ មិនមែនជាភាគីនៃដំណើរការនីតិវិធីទេ ហើយមិនមានការយល់ដឹងអ្វីទាំងអស់នៅក្នុងឯកសារស៊ើបអង្កេត ឬការចោទប្រកាន់ព្រហ្មទណ្ឌដែលទំនងជាកំពុងរង់ចាំ។ ដោយសារនេះជាករណីដែលមិនទាន់សម្រេចនៅក្នុងដំណាក់កាលដំបូងរបស់វា ហើយស្ថានភាពជាក់ស្តែង និងផ្លូវច្បាប់គឺមិនច្បាស់លាស់ខ្លាំងចំពោះ Borussia Dortmund ដូចដែលវាកើតឡើងសព្វថ្ងៃនេះ យើងមិនទាន់អាចធ្វើការសម្រេចចិត្តដែលអាចទុកចិត្តបាន និងស្របច្បាប់ទាក់ទងនឹងច្បាប់ការងារ ព្រមទាំងវិធានការវិន័យនៅឡើយ

 គួរបញ្ជាក់ថា កីឡាករ Schulz វ័យ២៩ឆ្នាំដែលធ្លាប់លេងឱ្យក្លិប Hertha Berlin, Hoffenheim និង Borussia Moenchengladbach នៅលីកកំពូល Bundesliga និងបង្ហាញខ្លួន១២ប្រកួតឱ្យជម្រើសជាតិអាល្លឺម៉ង់ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print