មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកង ឯកភាពចំណុះ ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ និងការពង្រឹងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក្នុងកិច្ចការពារ និងការពង្រឹងតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយជាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ ឱ្យបង្កើនការយកចិត្ដទុកដាក់សហការជាមួយកម្លាំងចម្រុះ អង្គភាពមិត្តក្នុងការចេញល្បាតរួមគ្នាជាប្រចាំ នៅតាមខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងយាមតាមប៉ុស្តិ៍សង្កេតការណ៍ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យបាននូវសភាពការណ៍ព្រំដែនព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានដាក់បទបញ្ជាដល់មេបញ្ជាការ តាមបណ្តាកងឯកភាពចំណុះទាំងអស់ ត្រូវបង្កើនទំនាក់ទំនងការទូតល្អ ទាំងក្នុងជំនួបពិភាក្សា និងការដោះស្រាយបញ្ហាដែលរមែងកើតឡើងនៅតំបន់ព្រំដែន ជាមួយកងទ័ពថៃ ត្រូវធ្វើដោយសន្តិវិធី ផ្អែកលើយន្តការការទូតទ្វេភាគី ពហុភាគី និងច្បាប់អន្តរជាតិដើម្បីរក្សាឱ្យបាននូវស្ថិរភាព សុខសុវត្តិភាព និងសន្តិភាពប្រកបដោយចីរភាពនៅតំបន់នោះ។

លោកមេបញ្ជាការ បានដាស់តឿនក្រើនរម្លឹកដល់យោធិនក្រោមឱវាទ ឱ្យបន្តអនុវត្តតាមវិធានរបស់សម្តេចតេជោគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អជាប្រចាំផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print