ភ្នំពេញ : អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកនាយកក្រុមហ៊ុន – ជុន ហុី. ត្រេនឹង (JUN HE TRADING CO.,LTD) លេខអត= K006-901502180 ចុះបញ្ជីនៅសាខាពន្ធដារខណ្ឌដង្កោ ឱ្យបានជ្រាបថា ការ បង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក សាខាពន្ធដារខណ្ឌដង្កោបានអញ្ជើញ លោកនាយកមកដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន #១៣D ផ្លូវបេតុង ភូមិសំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។ អនុលោមតាមមាត្រា ៩៥(ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញ លោកនាយកមកសាខាពន្ធដារខណ្ឌដង្កោ ទូរស័ព្ទទំនាក់ទំនងលេខ ០១២ ៩៧៧ ៥១០/ ០១០ ៩៧៧ ៥១០ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះនេះលោកនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយក ដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោមតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ( សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោកនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕
ដោយ : សិលា