យុវជនចំនួន០៨រូបបានធ្វេីដំណេីរថ្មើរជើងចម្ងាយ ៥៧គីឡូម៉ែត្រ ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង : បើយោងតាម ក្រសួងបរិស្ថាន Credit: Solo Landscapes បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ថា, គឺមានយុវជនចំនួន០៨រូបបានធ្វេីដំណេីរថ្មើរជើងចម្ងាយ ៥៧គីឡូម៉ែត្រ ចេញពីភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ ពយម្រេញកង្កែប ស្ថិត នៅភូមិជំនាប់ ឃុំចំណារ ស្រុកថ្មបាំង ខេត្តកោះកុង។

សូមបញ្ជាក់ថា, ដំណេីរផ្សងព្រេងបែបដើរមិនត្រលប់មកទីតាំងចាស់ អ្នកផ្សងព្រេងត្រូវរ៉ាប់រងនូវសម្ភារៈផ្សងព្រេង កាតាប និងសម្ភារៈចំបាច់ ដោយយើងអាចរីករាយទេសភាពចាប់តាំងពីភូមិ ព្រៃសហគមន៍ ខ្នងក្រពើ អូរខ្មែរក្រហម វាលហាលសំពត់ រោងជំនាង រូងខៀវរូងក្រហម ទឹកជ្រោះឆាយយោង ទេសភាពតាមភូមិចំណារ អារ៉ែង និងពយម្រេញកង្កែប។ ទីបំផុតក្រុមយើងធ្វើបានវាបានម្តងទៀត ដែលមានអ្នកចូលរួមប្រមាណ៨នាក់ ហើយយើងបានជួបរឿងច្រើនដូចជា ឡើងចំណោត ស្ពាយអីវ៉ាន់ជាប់ខ្លួន ភ្លៀង ដើរអស់ជើង ចុះចំណោត រអិល ឆ្លងទឹកហូរ មានសត្វទៀក ជិះទូកកាត់ស្ទឹង និងខោអាវសើម ជាដើម តែចុងក្រោមយើងអាចធ្វើវាដោយជោគជ័យ និងមោទកភាពចំពោះការយកឈ្នះខ្លួនឯង និងបានចងចាំគ្រប់សកម្មភាពនេះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print