ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជិះម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹង។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៩ខែសីហាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ស្ថិតក្នុងភូិមអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ជៃ សាណាក់ ភេទប្រុសអាយុ៤០ឆ្នាំស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុមានទីលំនៅភូមិព្រីងទឹក ឃុំរកាកោះស្រុកគងពិសី។
ជនរងគ្រោះជិះម៉ូតមួយគ្រឿងម៉ាក ហុងដាសេ១២៥ពណ៍ខ្មៅ សេរី២០១០ពាក់ស្លាកលេខកណ្តាល១K-៧៨១២ អ្នកបើកបរពីទិសខាងជើងទៅទិសខាងត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបុករថយន្តគ្រឿង ម៉ាកហុីយុិនដាយ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ២AC-៦៧៥៥។
ប្រភពបានបន្តទៀតថា អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណទេបានគេចខ្លួនក្រោយពេលកើតហេតុ
នគរបាលបញ្ជាក់អោយដឹងថាមូលហេតុដែលបណ្តាលអោយជនរងគ្រោះជិះម៉ូតូទៅបុករថយន្តខាងលើនោះព្រោះរថយន្តនោះខូចឈប់ចតនៅចិញ្ចើមផ្លូវ។
ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងព្រមទាំងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតារថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូររងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ចន្ទ លីហ្សា