ភ្នំពេញ : លិខិតរំលែកទុក្ខ
ផ្ញើជូន ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី
ខ្ញុំ និងភរិយា មានក្តីសោកស្តាយជាទីបំផុតដោយទទួលដំណឹងអំពីមរណភាពរបស់ មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ពោន យុត ដែលត្រូវជាម្តាយ ម្តាយក្មេក របស់ ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពនៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ខ្ញុំ និងភរិយា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់ ម្តាយ ម្តាយក្មេក ជីដូន និងជីទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុត ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ កូនចៅ ប្រកបដោយគន្លងធម៌។
ជាទីបញ្ចប់ ខ្ញុំ និងភរិយា សូមបួងសួងឲ្យវិញ្ញាណក្ខន្ធមហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ទទួលនូវការរំលែកទុក្ខក៏ក្រៀមក្រំបំផុតអំពីខ្ញុំ។
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ៕
ដោយ : សិលា