តំណាងរាស្ត្រ លោកត្រាំ ត្រូវ FBI ដកហូតទូរស័ព្ទ

ចែករំលែក៖

តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ លោក Scott Perry នៅថ្ងៃទី ៩ខែសីហា ត្រូវក្រុម FBI ដកហូតទូរស័ព្ទដើម្បីបំពេញសកម្មភាពស្រាវជ្រាវ។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការរឹបអូសថ្មីបំផុតនេះគឺដើម្បីបំពេញតម្រូវការស្រាវជ្រាវនៃក្រសួងយុត្តិធម៌ អាមេរិក ពាក់ព័ន្ធការវាយប្រហារនៅវិមានកាពីតូលនៅឆ្នាំ២០២១។ នៅក្នុងសេចក្តីប្រកាស តំណាងរាស្ត្រ Scott Perry បានប្រកាសថា ក្រុម FBI បានដកហូតទូរស័ព្ទ ៣គ្រឿង ពេលលោកកំពុងតែ ទៅកម្សាន្តជាមួយគ្រួសារ។
លោក Scott Perry បានលើកឡើងថា«ពួកគេមិនបានទាក់ទងជាមួយ មេធាវីរបស់ខ្ញុំទេ ។ មេធាវីអាចអនុញ្ញាតឲ្យយកទូរស័ព្ទរបស់ខ្ញុំ ប្រសិនបើ ពួកគេចង់យកនោះ។ ទូរស័ព្ទរបស់ខ្ញុំមានព័ត៌មានសំខាន់ស្តីពីសកម្មភាព បង្កើតច្បាប់ និងនយោបាយ និងការសន្ទនាផ្ទាល់ខ្លួន ជាមួយភរិយា គ្រួសារ និងមិត្តភក្តិ ហើយទាំងនោះមិនមែនជារឿងរ៉ាវរបស់រដ្ឋាភិបាលនោះឡើយ»។
ក្នុងពេលជាមួយគ្នានេះដែរលោកត្រាំ បានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីបៃឌិន។ លោកត្រាំបានលើកឡើងថា «មិនមានភ្នំណា ដែលយើងមិនអាចឡើងបាន មិនមានកំពូលភ្នំណាដែលយើងមិនអាចទៅដល់ មិនមាន​ ឧបសគ្គ​ណា ដែលយើងមិនអាចឆ្លងផុត យើងនិងមិន រាថយ​ មិនឈប់សម្រាក …»។ លោកត្រាំបញ្ជាក់ទៀតថារឿងល្អៗនៅមិនទាន់ចូលមកដល់  នៅឡើយទេ៕

...


រូប​ថត​ :REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print