ខេត្តតាកែវ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ នៅថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចាប់ឃាត់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់ឱ្យចាប់របស់តុលាការពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
របាយការណ៍ដដែលបន្តថា ជនជាប់ចោទខាងលេីនេះឈ្មោះ យ៉ែម ថាន់ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ តាមដីកាបង្គាប់ចាប់ខ្លួន លេខ១០៧/២២ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២។
បច្ចុប្បន្នជនជាប់ចោទ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ៖សហការី