គណៈកម្មាធិការការគ្រប់គ្រងគ្រោះមហន្តរាយត្រៀមសង្គ្រោះបន្ទាន់រួចរាល់ប្រសិនបើមានបញ្ហាកើតឡើង

ចែករំលែក៖

ខេត្តរតនគិរី៖ នៅគ្រាដែលជំនួនទឹកភ្លៀងបានកំពុងកើតឡើងនៅបណ្តាខេត្តភាគឦសាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងថា ខ្លួនបានត្រៀមបម្រុងសម្រាប់ការសង្គ្រោះបន្ទាន់រួចរាល់ហើយប្រសិនបើមានបញ្ហាជាយថាហេតុកើតឡើង។

ក្នុងករណីនេះនៅឯខេត្តរតនគិរី ទូកដមួយគ្រឿង បានលិចនៅទន្លេ  ស្រែពក ក្នុងទឹកដីខេត្តរតនគិរី នៅព្រឹកថ្ងៃ ទី១០ ខែសីហានេះ បណ្ដាលឱ្យបាត់ខ្លួនមនុស្សម្នាក់ ខណៈ១១នាក់ផ្សេង ទៀត ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា។ 

មន្ត្រីនគរបាល បានឱ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅចំណុចកំពង់ចម្លងភូមិ០៥ ឃុំត្រពាំង ច្រេស ស្រុកកូនមុំ ។ ទូក បានលិច ដោយសារផ្ទុកលើសចំណុះ គឺមនុស្សរហូតដល់១២នាក់ និងម៉ូតូ ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរកួចខ្លាំង ។ កម្លាំងនគរបាល ស្រុកកូនមុំ កំពុងស្វែងរកមនុស្សដែលបានបាត់ខ្លួន ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា បច្ចុប្បន្នស្ថានទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមិនទាន់បង្កផលបះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋនោះទេ ខណៈគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមខ្លួន​ជានិច្ចជួយប្រជាពលរដ្ឋនៅពេលមានបញ្ហា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា បច្ចុប្បន្នស្ថានភាពទឹកជំនន់​នៅ​ក្នុងប្រទេសកម្ពុជា​ មានខេត្តមួយចំនួនរងផលបះពាល់ពីជំនន់ទឹកភ្ញៀង ​តែមិនបង្កផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ខណៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមខ្លួន​ជានិច្ច​ជួយ​ប្រជាពលរដ្ឋនៅពេលមានបញ្ហាកើតឡើង។​ក្រៅពីនេះ លោកបានអំពាវនាវ​ដល់ប្រជាពលរដ្ឋត្រូវ​បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។

សម្រាប់ផែនការបម្រុងទុក របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឆ្លើយតប​នឹង​គ្រោះ មហន្តរាយ​ ពិសេស​បញ្ហា​ទឹកជំនន់ ​នៅរដូវវស្សាឆ្នាំ ២០២២នេះ​ គឺបានត្រៀម​នូវ​កម្លាំង​អន្តរាគមន៍​ចំនួន ១៦កង ទូទាំងប្រទេស​ ស្មើនឹងជិត ២០០០នាក់ រួមទាំង​មាន​បំពាក់​នូវ​សម្ភារៈ​សង្គ្រោះ​បន្ទាន់ ​យានជំនិះ​ ​និងស្បៀងបម្រុងជាច្រើនទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print