ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃពុធទី១០ ខែសីហា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន៤៥នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២០ករណីទូទាំងប្រទេស នៅថ្ងៃទី១០ ខែសីហានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៥នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ២៥នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ ,ប្រើប្រាស់ ៦ករណី ឃាត់ ១៤នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែសីហា រួមមាន៖ -មេតំហ្វេតាមីន(Ice) ស្មេីនិង ៧៩៦,៣៧ក្រាម និង១០កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ស្មេីនិង២,៥៧ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ២,១៣ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,២១ក្រាម និងWy ២,៤៧ក្រាម។
៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៨ក្រាម។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៨កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,៩៥ក្រាម។
៦ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៣៦ក្រាម។
៧ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៧៧៩,៥៥ក្រាម។
៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ចាប់យកIce ៤,០៧ក្រាម។
២ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់។
៣ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៨២ក្រាម ៕ដោយ៖អារុណរះ