លោក ឃួង ស្រេង៖ ប្រទេសជិតខាងល្អ អាចជួយគ្នាបានទាន់ពេលវេលា នៅពេលមានទុក្ខលំបាក

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសជិតខាងល្អ គឺយើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ។

    ប្រសាសន៍លើកឡើងបែបនេះរបស់ លោកឃួង ស្រេង  មានប្រសាសន៍បែបនេះនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខណៈលោក បានទទួលជួបពិភាក្សាការងារជាមួយ លោក ផាម តាតថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក កើត ឆែ ,លោកនួន ផារ័ត្ន អភិបាលរងរាជធានី នៅសាលារាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសជិតខាងយើងល្អនឹងគ្នា យើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ជាក់ស្តែងដូច ករណី កងទ័ពវៀតណាមបានរំដោះប្រជាពលរដ្ឋកម្ពុជាយើងចេញពីប៉ុល ពត។

   លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ ផ្តើមចេញពីការរំដោះប្រទេសចេញពីចំណុចសូន្យនេះ កម្ពុជា បានឈានទៅរកបាន សន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលនាំអោយកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសរីកចម្រើន​ដូចពេលបច្ចុប្បន្ននេះ។

  លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងការកោតសរសើរចំពោះប្រតិភូវៀតណាម ដឹកនាំដោយលោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា វៀតណាមបានយ៉ាងល្អ និងបានគាំទ្រ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍន៍រាជធានីភ្នំពេញ។

   លោកឃួង ស្រេង បន្តទៀតថា៖ ផ្តើមចេញពីផ្លែផ្កានៃការពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា វៀតណាមនេះ កម្ពុជាបានរក្សាប្រពៃណី ទំនៀមទំលាប់ល្អៗទាំងនេះ បន្តទៅអោយយុវជនកម្ពុជាជំនាន់ក្រោយទៀត គឺរក្សាអោយបានយូរអង្វែង ។

  លោកផាម តាត ថាង ក្នុងឱកាសនោះ ក៏បាន   មានប្រសាសន៍ជំរាបពីសភាពការណ៍សេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសវៀតណាម និងបានលើកឡើងពីការកោតសរសើរ ចំពោះ ការអភិវឌ្ឍន៍រីកចម្រើន​យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឃួង ស្រេង ជាអភិបាល និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជា នាយករដ្ឋមន្ត្រី៕ សំរិត​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print