ខេត្តរតនគិរី៖ ទូកដរចម្លងអ្នកដំណើរមួយគ្រឿងបានលិចបាត់ខណៈកំពុងតែដឹកមានផ្ទុកមនុស្សនិងម៉ូតូផងនោះនិងជួយសង្គ្រោះទាន់ពេលហើយបានបាត់ខ្លួនម្នាក់។
ហេតុការណ៍ទូកដរលិចនោះបានកើតឡើងនៅវេលាម៉ោង ប្រហែល ៧,១៥នាទីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ត្រង់ចំណុចកំពុងចម្លង ឈ្មោះ ភោគ បូរិទ្ធ ស្ថិតនៅ ភូមិ ០៥ ឃុំត្រពាំង ច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
កងរាជអាវុធហត្ថមូលដ្ឋានស្រុកកូនមុំបានឱ្យដឹងថាករណីលិចទូកចម្លងដរនោះមានផ្ទុកមនុស្សចំនួន ១២ នាក់ និងម៉ូតូចំនួន ០៤ គ្រឿងហើយបានលិចបាត់ចូលក្នុងទឹកបាត់តែម្តង។
ខណៈនោះដែរមនុស្សចំនួន ១១ នាក់បានជួយសង្គ្រោះទាន់ពេល
និងបាត់ខ្លួនចំនួនម្នាក់
មានឈ្មោះជី សឿង ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិ០៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ឯសំភារះ មួយចំនួនបានបាត់បង់រួមមាន ម៉ូតូ ០៤ គ្រឿង
.ម៉ូតូម៉ាក ហុងដាទ្រីម ចំនួន០២ គ្រឿង។
.ម៉ូតូ ម៉ាក វេវ ឆ្លាមចំនួន ០២ គ្រឿង ។
ប្រភពបន្តថាទូកដរចម្លងលិចនោះមូលហេតុមកពីទឹកឡើងខ្លាំងហើយមានទឹកគួចផងនោះឯទូកទំហំតូចដឹកលើសចំណុះ ទើបបណ្ដាយឱ្យលិចតែម្តង ។
បច្ចុប្បន្នប្រជាពលរដ្ឋក្នុងដំបន់នោះមានទូកកំពុងជិះរកមនុស្សដែលកំពុងបាត់ខ្លួននោះផងដែរ៕
ដោយ ជីវ័ន្ត