ក្រសួង​ទេសចរណ៍​៖​ ប្រាសាទកោះកេរ​ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី​១១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ប្រាសាទកោះកេរ​ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ប្រាសាទកោះកេរ​ មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។

ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ក្នុងសតវត្សទី ១០ (៩២៨-៩៤២) ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ។ ប្រជុំប្រាសាទកោះកេរ មានផ្ទៃក្រឡា ៨១គម២ និងមានប្រាសាទសរុប ១៨៤ ប្រាសាទ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print