ស្រុកចំនួន២ក្នុងខេត្តរតនគិរីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋ ៤៧២គ្រួសារ

ចែករំលែក៖

ខេត្តរតនគិរី÷ ជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់រាល់យប់រាល់ថ្ងៃនៅក្នុងខេត្តរតនគិរីប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យប៉ះ ពាល់ផ្ទះសម្បែងនិងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពកនិងទន្លេសេសាន នៃខេត្តរតនគិរី។

កន្លងទៅនេះញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធាន គណ:កម្មាធិការគ្រោះមហន្តរាយថ្នាក់ខេត្ត បានចុះត្រួត ពិនិត្យនិងមើលស្ថានភាពនៃទឹកទន្លេស្រែពកក្នុងស្រុកលំផាត់ ។ លោកបានចុះទៅមើលស្ថានភាពទឹកទន្លេ និងឲ្យអាជ្ញាធរស្រុកត្រៀមទូកដើម្បីជួយសង្គ្រោះប្រជាពល រដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗនូវប្រការណាមួយនោះ។

យោងតាមរបាយការណ៍ពីសាលាស្រុកលំផាត់បានឲ្យ ដឹងថា ផលប៉ះពាល់គ្រោះមហន្តរាយទឹកជំនន់នៅស្រុកលំផាត់កាលពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កម្ពស់ទឹក មានចំនួន១២.៨៥ម៉ែត្រ គិតត្រឹមម៉ោង២និង៤៥នាទី ហើយកម្ពស់ទឹកត្រូវប្រកាសអាសន្ន មានកម្ពស់១២,៥០ម៉ែត្រ សភាពការណ៍គ្រោះទឹកជំនន់នៅស្រុកលំផាត់នេះចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ អំពីស្ថានភាពទឹកជំនន់តាមបណ្តាឃុំទាំង៦ ក្នុងនោះបង្កឲ្យមានផលប៉ះពាល់ចំនួន៣ឃុំ÷
១-ឃុំជ័យឧត្តម មាន៦ភូមិ
២- ឃុំកាឡែង មានផលប៉ះពាល់៣ភូមិ
៣- ឃុំសេដា មានផលប៉ះពាល់១ភូមិ។
ក្នុងនោះអាជ្ញាធរស្រុកបានជម្លៀសប្រជាពលរដ្ឋនិងសត្វពាហនៈមកទីទួលសុវត្ថិភាពផងដែរ។

របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តរតនគិរីបានបង្ហាញថា​ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបង្ករអោយទឹកជំនន់លិចចំនួន ២ស្រុក ៥ឃុំ ស្មើនឹង ១៥ភូមិ (ស្រុកលំផាត់ និងស្រុកកូនមុំ)ធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤៧២ គ្រួសារ ស្មើនឹងមនុស្ស ១.៧៤៤នាក់​ (មិនមានអ្នករបួស គ្រោះថ្នាក់ទេ)។ ក្នុងនោះគ្រួសារជម្លៀសមកទីទួលសុវត្ថិភាពចំនួន​ ២៧៧គ្រួសារ ស្មើនឹងមនុស្ស​ចំនួន​ ១.០១៧នាក់។​
-ប៉ះពាល់ផ្ទះសម្បែងសរុបចំនួន ៤២៦ខ្នង សាលារៀន ១ខ្នង វត្តអារាម ១វត្ត តូបលក់ឥវ៉ាន់ ៩តូប។
-ជម្លៀស សត្វពាហនៈបាន ២.០៦៥ក្បាល។
-ប៉ះពាល់ ដំណាំកសិកម្ម ១.៦២៨ហិចតា ក្នុងនោះមាន៖ ស្រូវសន្ទូង/ពង្គ្រោះចំនួន ៧៨៣ហិចតា និងចម្ការដំណាំរួមផ្សំចំនួន ៨៤៥ហិចតា។
-ប៉ះពាល់ ផ្លូវលំ ១៨.០៧០ម៉ែត្រ ផ្លូវកៅស៊ូ ១.២៣០ម៉ែត្រ ផ្លូវបេតុង ២០០ម៉ែត្រ ស្ពាន ១៣កន្លែង លូអនាម័យ ២០បង្គន់។
-ប៉ះពាល់​ ៣៦កន្លែង អណ្ដូងលូ ១២កន្លែង ស្រះ ១ និងបង្គន់២។​

របាយការណ៍ក៏បានលើកឡើងផងដែរពីកិច្ចអន្តរាគមន៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ឃុំ កម្លាំងប្រដាប់អាវុធស្រុក និងប្រជាការពារភូមិសរុបចំនួន ១២៥នាក់ បានសហការគ្នាផ្សព្វផ្សាយជូនដំណឹងប្រជាពលរដ្ឋ និងជួយដឹកជញ្ជូន ជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដោយប្រើប្រាស់មធ្យោបាយ ទូកចំនួន ៥គ្រឿង និងមធ្យោបាយផ្សេងៗ ទៀត៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print