ជម្លោះគ្រួសារសោះ! ចេញទៅក្រៅបាញ់ប្រហារពាសវាលពាសកាលសម្លាប់មនុស្ស១១នាក់

ចែករំលែក៖

នៅថ្ងៃទី១៣ខែសីហា មានករណីបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុង Cetinje ប្រទេស ម៉ុងតេណេហ្គ្រោ(Montenegro) មានចម្ងាយពីរដ្ឋធានី Podgorica ប្រមាណ៣៦គីឡូម៉ែត្រ ។

សារព័ត៌មាន Guardian បានផ្សាយថា ករណីបាញ់ប្រហារនេះបានសម្លាប់មនុស្ស១១នាក់ ក្នុងនោះមានកុមារជាច្រើន ។ ក្រៅពីនេះក៏មានមនុស្ស៦នាក់ដែររងរបួសធ្ងន់ ក្នុងនោះមាន៣នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ។
បណ្តាញព័ត៌មាន RTCG បានផ្សាយថា ជនដៃដល់បានបាញ់ប្រហារពាសវាលពាសកាល ទៅលើមនុស្សធ្វើដំណើរតាមដងផ្លូវ ។ ក្រោយការបាញ់ប្រហារ គេបានមើលឃើញមានមនុស្ស៩នាក់ ក្នុងនោះមានកុមារ២នាក់ស្លាប់ ។ ចំណែកខ្មាន់កាំភ្លើងវិញក៏ត្រូវបានពលរដ្ឋមានអាវុធតាមខ្លួនបាញ់សម្លាប់ផងដែរ ។
នេះជាករណីបាញ់ប្រហារទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេស Montenegro ដែលមិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋនៅក្នុងប្រទេសនេះ៕ ដោយ ធីរីណា

...

រូប​ថត​ :​The Guardian/Le Figaro

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print