ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៍មានប្រចាំថ្ងៃដែលបង្ហាញថាកូវីដ–១៩ កំពុងតែនៅមានការឆ្លងនៅក្នុង ប្រទេសនៅឡើយទេ ជាពិសេសពួកអូមីក្រុងដែលជាវីរុសកូវីដ−១៩បម្លែងថ្មី

ចែករំលែក៖

ភ្នំពេញ : លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែសីហា  ឆ្នាំ២០២២ បានថ្លែងថា, ឆ្លើយតបទៅនឹងសំណួរពីស្ថានភាពជំងឺ កូវីដ-១៩នៅកម្ពុជានោះ ខ្ញុំសូមជ្រាបជូន ថា៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៍មានប្រចាំថ្ងៃដែលបង្ហាញថាកូ វីដ–១៩ កំពុងតែនៅមានការឆ្លងនៅក្នុង ប្រទេសនៅឡើយទេ ជាពិសេសពួកអូមីក្រុងដែលជាវីរុសកូវីដ−១៩បម្លែងថ្មី ហើយនៅតាមបណ្តាប្រទេសនៅក្នុងតំ បន់ និងនៅលើសាកលលោក ក៏នៅ តែមានការឆ្លងបន្ត និងមានករណីស្លាប់ បន្ថែមទៀតផងដែរ។ ដូច្នេះ សូមបងប្អូនកុំ ធ្វេសប្រហែសឱ្យសោះ ដោយត្រូវបន្ត អនុវត្តន៍វិធានការ ពាការពារ និង ៣កុំ រួម ជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានទាន់ពេល នៅពេល ដល់វេន នឹងជួយលោកអ្នក ដល់ការកា រពារពីភាពធ្ងន់ធ្ងរបង្កឡើងដោយជំងឺនេ កាត់បន្ថយអត្រាចូលសម្រាកពេទ្យ និង កាត់បន្ថយជាអតិប្បរិមានូវការស្លាប់បាតបង់ជីវិត។ អ្វីដែលយើងចង់បាន នៅពេលនេះ គឺការរស់នៅប្រកបដោយ អាយុវែង និងការថែទាំយកចិត្តទុកដាក់ ក្រុមគ្រួសារឱ្យមានសុខសុភមង្គល និង សុខភាពល្អ។ ដើម្បីធ្វើដូច្នេះបាន គឺ អាស្រ័យទៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គល និងគ្រួសារ ដោយត្រូវ នាំគ្នាទៅ “ចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ជំរុញជាបន្តទៀតរួមនិងការអនុវត្តន៍វិធាន ការ ៣ការពារ និងពាកុំ” ព្រមទាំងកុំភ្លេច អនុវត្តការបរិភោគអាហារឆ្អិនល្អហើយ “កុំឱ្យប្រៃពេក កុំផ្អែមពេក កុំខ្លាញ់ពេក និងធ្វើលំហាត់ប្រាណទៀងទាត់”ផង ដែរ។ ការវាយតម្លៃរបស់ Neikki Asia សម្រាប់ COVID-19 Recovery Index គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាឈរនៅលើចំណាត់ ថ្នាក់លេខ២ (សូមពិនិត្យតារាងជូនភ្ជាប់ ខាងលើនេះស្រាប់)។ សុខភាពរ បស់លោកអ្នក គឺស្ថិតនៅក្នុងកណ្តាប់ដ របស់លោកអ្នកផ្ទាល់ ដើម្បីឈានទៅរក ការរស់នៅប្រកបដោយផាសុខភាព និង អាយុយឺនយូរ។ សូមអរគុណ

ដោយ :សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print