យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់ និង១៧នាក់រងរបួសនៅក្នុងតំបន់ Berwick រដ្ឋ Pennsylvania ក្នុងពេលដែលរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សកំពុងប្រមូលផ្តុំគ្នាគោរព វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលស្លាប់ដោយភ្លើងឆេះផ្ទះ។
ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១៣ខែសីហា(ពេលវេលាអាមេរិក) នៅខាងក្រៅភោជនីយដ្ឋាន Intoxicology Department ។
កម្លាំងប៉ូលិសរដ្ឋ Pennsylvania បានឱ្យដឹងថា ជនដែលបើករថយន្តបុកហ្វូងមនុស្សនោះត្រូវបានចាប់ខ្លួន ហើយកំពុងតែរង់ចាំតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋ។
ពលរដ្ឋនៅក្នុងតំបន់ Berwick បានប្រមូលផ្តុំគ្នាដើម្បីបង្កើតមូលនិធិសម្រាប់គ្រួសារជនរងគ្រោះនៅក្នុងគ្រោះអគ្គិភ័យសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានកុមារ ៣នាក់ នៅស្រុកជិតខាង Nescopeck ។
នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការបើករថយន្តបុកហ្វូងមនុស្សនោះនៅឡើយទេ តើជាចេតនាឬយ៉ាងណានោះទេ? កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕ ដោយធីរីណា
រូបថត : New York Post