ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២នេះថា៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែសីហានេះ រួមមាន៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៧,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៤,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៦៨%។
សូមជម្រាបដែរថា កាលពីរសៀលថ្ងៃទី១៤ ខែសីហានេះដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បន្តក្រើនរំលឹកដល់បងប្អូនជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដដែល ចំពោះមេរោគកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ បើទោះបីបច្ចុប្បន្ននេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលជាប្រទេសស្ថិតនៅក្នុងការគ្រប់គ្រងបានល្អ នៃមេរោគកូវីដ-១៩នេះក៏ដោយ ប៉ុន្តែមេរោគនេះ ស្ថិតនៅជិតយើងជានិច្ចប្រសិនបើយើងមានការធ្វេសប្រហែសនោះ៕ដោយ៖ស តារា