នគរបាលចាប់បានជនសង្ស័យគាស់យានដ្ឋានម្នាក់ទៀតដែលធ្វើសកម្មភាពកាលពីខែមេសា

ចែករំលែក៖

ភ្នំពេញ÷  យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២២នេះថា,
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨ និង ៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១ នាក់បន្ថែមទៀត ឈ្មោះ លាង ចាន់ទី ហៅឡុង នៅចំណុចម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបក្ខពួករបស់ជនសង្ស័យឈ្មោះ យឿន រ៉ាដូច ហៅដូច ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ទ្វារយានដ្ឋានជួសជុលរថយន្តយីហោទីបុប្ឆាចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅយានដ្ឋានជួសជុលរថយន្តយីហោ ទី បុប្ឆា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០២ និង៥៨ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ លាង ចាន់ទី ហៅ ឡុង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ បុគ្គលិកកាស៊ីណូអនឡាញ
-មានទីលំនៅកាស៊ីណូទី៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
សម្ភារៈចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៩៧៨១៩ ពាក់ ផ្លាកលេខ ភ្នំពេញ ១IJ៧១៥២ ចំនួន ០១ គ្រឿង

ជនរងគ្រោះ
-ឈ្មោះ អ៊ា ទី ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់យានដ្ឋានទីបុប្ឆា
-មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
សម្ភារៈបាត់បង
-ទូរទស្សន៍ថ្លឹងកង់រថយន្ត១ គ្រឿង តម្លៃ១៧០ដុល្លារអាមេរិក , អាគុយចំនួន ០១ គ្រឿង តម្លៃ៩០ដុល្លារអាមេរិក ,ឧបករណ៍បុកផ្សែងរថយន្តចំនួន ០១ តម្លៃ២៥០ដុល្លារអាមេរិក ,ហាតឌីស កុំព្យូទ័រចំនួន ០១ តម្លៃ ៧០ដុល្លារអាមេរិក ,ម៉ូទ័រ សប់កង់រថយន្តចំនួន០១ តម្លៃ៧០ដុល្លារអាមេរិក,ស្ពីកកើម៉ាកJBLពណ៌ ខៀវ ចំនួន០១តម្លៃ១៧០ដុល្លារអាមេរិក ។

ហេតុការណ៍ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០២ និង៥៨ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ទ្វារយានដ្ឋានជួសជុល រថយន្តយីហោ ទី បុប្ឆា ចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅយានដ្ឋានជួសជុលរថយន្តយីហោ ទី បុប្ឆា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង មានឈ្មោះ យឿន រ៉ាដូច ហៅ ដូច ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ ក្រហម មិនចាំផ្លាកលេខ ឌុបឈ្មោះ និត ហៅ ម៉េង ភេទ ប្រុស អាយុប្រហែល ២៦ ឆ្នាំ ជនជាតិ ខ្មែរ មិនស្គាល់លេខទូរសព្ទ័ មិនស្គាល់អាសយដ្ឋាន ,ឈ្មោះ ជប់ ហៅ លី ភេទ ប្រុស អាយុប្រហែល ២០ ឆ្នាំ ជនជាតិ ខ្មែរ មិនស្គាល់លេខទូរសព្ទ័មិនស្គាល់អាសយដ្ឋាន ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ មិនចាំផ្លាក លេខឌុបឈ្មោះ លាង ចាន់ទី ហៅ ឡុង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ បាននាំគ្នាជិះម៉ូតូឌុបគ្នាចេញពីផ្លូវរថភ្លើងម្តុំវត្តនាគវន្ត័ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គោលបំណង ចេញធ្វើសកម្មភាពគាស់ ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ លួចយកទ្រព្យសម្បត្តិ ។

ពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់ពុំមានមនុស្ស ក៏នាំគ្នាឈប់ម៉ូតូហើយជនសង្ស័យ ឈ្មោះនិត ហៅម៉េង បានយកទួណឺវីសដើរចូលទៅធ្វើសកម្មភាពគាស់ផ្តាច់សោទ្វារផ្ទះរបស់ជនរងគ្រោះឲ្យរបើក ហើយជនសង្ស័យឈ្មោះ លាង ចាន់ទី ហៅ ឡុង និងឈ្មោះ និត ហៅ ម៉េង បានចូលទៅធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ជនរងគ្រោះ ចំណែកឈ្មោះ ជប់ ហៅ លី និងឈ្មោះ យឿន រ៉ាដូច ហៅ ដូច នៅរង់ចាំខាងក្រៅ ។

បន្ទាប់ពីជនសង្ស័យឈ្មោះ លាង ចាន់ទី ហៅ ឡុង និងឈ្មោះ និត ហៅ ម៉េង លួចយកទ្រព្យសម្បត្តិពីក្នុងផ្ទះរបស់ជនរងគ្រោះបានសម្រេចហើយ ក៏នាំគ្នាជញ្ជូនទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកខាងក្រៅ ហើយឡើងជិះម៉ូតូរបស់បក្ខពួកដែលរង់ចាំនៅខាងក្រៅនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

...


ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print