ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រវិស័យបវវកញ្ញាពេញចិត្តខ្លាំងតែម្តងសម្រាប់បេក្ខភាពពីកម្ពុជាជាច្រើនបន្តបន្ទាប់អាចដណ្តើមបានប្រជាប្រិយភាព និងអាចឈ្នះ ទាំងមកុដ និងពានរង្វាន់កិត្តិយសជាច្រើនត្រឡប់មកមាតុភូមិវិញ។ មុននេះដែរធ្វើឲ្យកក្រើកផ្សារទំនើបអូឡាំព្យាម៉លតែម្តងបន្ទាប់ពីស្ថាប័នគ្រប់គ្រងកម្មវិធីប្រគួតសម្រស់ធំបំផុតមួយនៅកម្ពុជាគឺCambodia International Models បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ និងអបអរសាទរទៅកាន់កញ្ញាឯក បុរសឯកដែលទើបនឹងវិលពីការប្រគួតលើឆាកអន្តរជាតិជាមួយនឹងការសម្រេចបានជោគជ័យមិននឹកស្មានដល់។
ក្នុងនោះកញ្ញា សារី ស្រីពេជ្រ បានជាប្រវត្តិសាស្ត្ររបស់វិស័យ កញ្ញាឯករបស់កម្ពុជាគឺការឈ្នះមកុដMiss Petite Global 2022 នៅប្រទេស Malaysia កន្លងទៅថ្មីៗ។ ” ក្រៅពីមកុដនិងតំណែងនេះនាងក៏បានទាំងដណ្តើមបាននូវពានរង្វាន់កិត្តិយសជាច្រើនទៀតដូចជា ពានរង្វាន់ឆ្នើមលើឈុតតំណាងជាតិ និងពានប្រជាប្រិយភាពបំផុតផងដែរ ខណៈដែលលោកសិដ្ឋ សាតមុនីទទួលបានតំណែងបុរសឯករងទី១ពីកម្មវិធី Mister Petite Global 2022 នៅប្រទេស Malaysia ដែររួមទាំងទទួលបានពាន ថតរូបស្អាត ពានឈុតសម្លៀកបំពាក់ឆ្នើម និងពានបុរសឯកប្រជាប្រិយឆ្នើមផងដែរ។ អ្វីដែលជារឿងមោទកភាពសម្រាប់ស្ថាប័នគ្រប់គ្រងកញ្ញាឯកខាងលើ និងសម្រាប់ប្រជាជនខ្មែរផងដែរនោះគឺលទ្ធផលដែលទទួលបានពីការចេញទៅប្រគួតកម្មវិធី Teen Star Cambodia 2022 នៅប្រទេសថៃរបស់យុវជនរតនា ថានុថ និង យុវតី សំអុល អែនណាអូមី ។អ្នកទាំងពីរ ឈ្នះបានពានរង្វាន់សរុបចំនួន៥ ជាមុខមាត់ឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិមិននឹកស្មាន។ ក្នុងនោះ អែនណាអូមី ឈ្នះបានពានរង្វាន់ចំនួន៣ រួមមាន 3rd Runner up National Costume (សម្លៀកបំពាក់តំណាងជាតិ លំដាប់រងទី៣) , Photogenic 1st Runner up (ថតរូបស្អាត លំដាប់រងទី១), Popular Vote 1st Runner up (មានគេបោះឆ្នោតឱ្យច្រើន លំដាប់រងទី១) រីឯ ថានុថ ឈ្នះបានពានរង្វាន់ចំនួន២ រួមមាន 3rd Runner Up Best In National Costume (សម្លៀកបំពាក់តំណាងជាតិ លំដាប់រងទី៣) និង Popular Vote 1st Runner up (មានគេបោះឆ្នោតឱ្យច្រើន លំដាប់រងទី១)។ នេះក៏ត្រូវបានគេចាត់ទុកថាជាកិត្តិយស និងជាមុខមាត់ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យុវជនយុវតីពីកម្ពុជានិងជាគំរូមួយល្អសម្រាប់បេក្ខភាពបន្ទាប់។ អ្វីដែលជាការកត់សម្គាលផងដែរនេះយុវតី ដាវីកា Miss Teen Cambodia ២០២២ក៏បានបង្ហាញមុខ ក្នុងកម្មវិធីនេះផងដែរបន្ទាប់ពីនាងបានឈ្នះបានពានរង្វាន់ 2nd Princess of Miss Teen International ២០២២ ពីកម្មវិធី Miss & Mister Teen International ដែលបានធ្វើឡើងនៅប្រទេសថៃកាលពីអំឡុងខែមិថុនាកន្លងទៅនេះផងដែរ។
គេនៅបន្តរងចាំតាមដានទៀតថាតើកញ្ញាឯក បុរសឯករូបណាទៀតអាចនឹងសាងភាពលេចធ្លោររបស់ខ្លួននៅលើឆាកអន្តរជាតិនោះ៕
ដោយ វឌ្ឍនា