មហាសេដ្ឋីអារ៉ាប៊ី សាអ៊ូ ឌីត វិនិយោគទឹកប្រាក់៥០០លានដុល្លារក្នុងវិស័យថាមពលរុស្ស៊ី

ចែករំលែក៖

ក្រុមហ៊ុន Kingdom Holding របស់មហាសេដ្ឋី ព្រះអង្គម្ចាស់ Al Waleed bin Talal Al Saud នៅថ្ងៃទី១៤ខែសីហា បានប្រកាស វិនិយោគទឹកប្រាក់៥០០លានដុល្លារ ទៅលើក្រុមហ៊ុនថាមពល ចំនួន៣របស់រុស្ស៊ី គឺ Gazprom, Rosneftនិង Lukoil។ ក្នុងនោះ ក្រុមហ៊ុន Kingdom Holding វិនិយោគទឹកប្រាក់៣៦៥លានដុល្លារទៅលើក្រុមហ៊ុន Gazprom និង ៥២,២លានដុល្លារ ទៅលើក្រុមហ៊ុន Rosneft។

ការវិនិយោគខាងលើ បានសម្រេចក្រោយពេល រុស្ស៊ីបានបើកការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន ហើយលោកខាងលិច ចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ ។ ប្រទេស អារ៉ាប៊ី សាអ៊ូ ឌីត បានបញ្ជាក់ពីគោលជំហរក្នុងទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងនាមជាប្រទេសសមាជិក(OPEC+) បើទោះបីប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើវិស័យថាមពលរុស្ស៊ីក្តី។
កន្លងមក ប្រទេស អារ៉ាប៊ី សាអ៊ូ ឌីត បានប្រកាសថា អង្គការនេះមិនអាចខ្វះរុស្ស៊ីបានឡើយ នៅក្នុងការផ្គត់ផ្គង់ថាមពលនៅលើពិភពលោក ។ ចំណែកប្រទេស សមាជិក OPEC មិនអាចជំនួស តំណែងរុស្ស៊ី នៅក្នុងការផ្គង់ផ្គង់ប្រេងនោះបានឡើយ៕ ដោយធីរីណា

...

រូប​ថត​ :​ waya.media

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print