ឈ្មួញសង្គ្រាមអាមេរិកក្នុងមួយថ្ងៃរកប្រាក់ចំណូលបានជាង១ពាន់លានដុល្លារពីការលក់អាវុធ

ចែករំលែក៖

ការប្រឈមមុខតានតឹងដាក់គ្នា និង សង្គ្រាមកើតឡើងនៅតំបន់នានា លើពិភពលោកគឺជាឱកាស ដល់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក រកប្រាក់ចំណូលបានជាច្រើន ។ ក្នុងរយៈពេលពីថ្ងៃទី១៥ខែកក្កដា ដល់ ថ្ងៃទី២ខែសីហា ទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធមានតម្លៃ រហូតដល់ទៅជាង ២០ពាន់លានដុល្លារ ។ ទាំងនោះបង្ហាញឱ្យឃើញថា ក្នុងមួយថ្ងៃៗអាមេរិកលក់អាវុធបានដល់ទៅ ជាង ១ពាន់លានដុល្លារ។

អាវុធ១ភាគ៣បាន លក់ទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់មកគឺតំបន់អឺរ៉ុប និងអាស៊ី ។ ប្រទេសដែលទិញអាវុធពីអាមេរិកច្រើនបំផុតនោះគឺ ប្រទេស អារ៉ាប៊ី សាអ៊ូ ឌីត អារ៉ាប់រួម អេហ្ស៊ីប ហុល្លង់ …ក្រៅពីនេះ មានកោះតៃវ៉ាន់ផងដែរ។ ប្រាក់ចំណូលពីការលក់អាវុធ របស់អាមេរិកជារៀងរាល់ឆ្នាំបានកើនឡើង ជាង  ៦០ ពាន់លានដុល្លារ។

សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាការប្រឈមមុខតានតឹង នៅក្នុងតំបន់អាស៊ី ជួយឱ្យក្រុមហ៊ុនផលិតអាវុធ  របស់អាមេរិក រកប្រាក់បានជាច្រើន។
លោក Bill Hartung មកពីមជ្ឈមណ្ឌល ស្រាវជ្រាវBill Hartung បាននិយាយទៅកាន់សារព័ត៌មាន Forbes ថា «ប្រមុខដឹកនាំ ក្រុមហ៊ុនឧស្សាហកម្មសព្វាវុធ អាមេរិកតែងតែប្រកាសថា ពួកគេ ចង់រក្សាលទ្ធិប្រជាធិបតេយ្យ ហើយក្រុមហ៊ុនទាំងនោះ  មានតួនាទីផ្តល់អាវុធទៅលើប្រទេសអ៊ុយក្រែន និងប្រទេសជាច្រើនទៀតដើម្បីរក្សាប្រជាធិបតេយ្យ ។
ក្រុមអ្នកឯកទេសបានលើកឡើងថា សង្គ្រាម វិវាទនៅជុំវិញពិភពលោក គឺជាឱកាសដែលអាមេរិក  លក់អាវុធបានច្រើនបំផុត ដោយប្រទេសនីមួយៗត្រូវការអាវុធ  ដើម្បីការពារខ្លួន៕ ដោយធីរីណា

...

រូប​ថត​ :​ USA TODAY/RS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print