លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៥ សីហា ចំនួន ១១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥៨នាក់

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែសីហា ។

ក្នុងចំណោមជនសង្ស័យចំនួន ១៥៨នាក់ រួមមាន ៖
+ ជួញដូរ ៣ករណី ឃាត់ ៩នាក់
+ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់
+ប្រើប្រាស់ ៦ករណី ឃាត់ ១៤៧នាក់ (ស្រី ២១នាក់) ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៥០៨,៨៤ក្រាម និង៩កញ្ចប់តូច។

លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១០នាក់ ។
២ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣០នាក់ ស្រី ២១នាក់ ។
៣ / កំពង់ធំ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ។
៤ / កំពត ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៥ / រាជធានីភ្នំពេញ ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤៧៦,៥៧ក្រាម ។
៦ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ។
៧ / ស្វាយរៀង ៖ ជួញដូរ ០ករណី ឃាត់ ២នាក់ ចាប់យកIce ៧កញ្ចប់តូច ។

កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កំពង់ចាម ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
២ / តាកែវ ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣២,២៧ក្រាម ៕

...

ដោយអរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print